ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរមៈ ច័ន្ទ​រាជ និង​រិ​ន សា​រ័​ត្ន ឈ្នះ​ខ្សែក្រវាត់​ម្នាក់​១​គ្រឿង​ពី​ការ​ប្រកួត​MMA​នៅ​វៀតណាម

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​គោរមៈ ច័ន្ទ​រាជ និង​រិ​ន សា​រ័​ត្ន ដែល​បាន​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ MMA ដណ្ដើម​ខ្សែក្រវាត់​GMA​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៧​ខែធ្នូ​កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​គោរមៈ ច័ន្ទ​រាជ និង​រិ​ន សា​រ័​ត្ន ដែល​បាន​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ MMA ដណ្ដើម​ខ្សែក្រវាត់​GMA​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៧​ខែធ្នូ​កន្លង​មកនេះ បាន​យកឈ្នះ​លើ​កីឡាករ​ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់ និង​ដណ្ដើម​បាន​ខ្សែក្រវាត់​ម្នាក់​មួយ​គ្រឿង​ត្រឡប់​មក​កម្ពុជា​វិញ​។

កីឡាករ​រិ​ន សា​រ័​ត្ន ដែល​បាន​ប៉ះ​ជាមួយ​កីឡាករ​វៀតណាម​ឈ្មោះ​Nguyen Vu OhuongHoai បាន​ត្រឹម​យកឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា ការ​ប្រកួត​មាន​ភាពស្វិតស្វាញ​មិនធម្មតា​ព្រោះ​កីឡាករ​វៀតណាម​ម្នាក់​នេះ​មាន​ក្បាច់​ប្រយុទ្ធ​ល្អ កម្លាំង​ខ្លាំង វាយ​ចេញ​ក៏​បាន​រហ័ស​ថែម​ទៀត ។ ប៉ុន្តែ​កីឡាករ​កម្ពុជា​រិ​ន សា​រ័​ត្ន ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដោយ​បាន​បើក​ការ​វាយ​សន្ធាប់​ទៅ​លើ​កីឡាករ​វៀតណាម​តាំងពី​ទឹក​ទី​១​។

ជា​ពិសេស​ការ​ប្រើ​ក្បាច់​ជើង​ទាត់​និង​កណ្ដាប់ដៃ​វាយ​ទៅ​លើ​មុខ​កីឡាករ​វៀតណាម​ចូល​ពេញ​ៗ
តែ​ម្ដង ។ រិ​ន សា​រ័​ត្ន ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វៀតណាម​ជា​ច្រើន​លើក​រួច​មក​ហើយ លើក​នេះ​គេ​ព្យាយាម​យកឈ្នះ​ឱ្យ​បាន ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់​ត្រឡប់​មក​វិញ​។ ក្នុង​រយៈពេល​១៣​ឆ្នាំ​មកនេះ នេះ​ជា​លើក​ទី​១​ហើយ​ដែល​គេ​មានឱកាស​គ្រង​ជា​ម្ចាស់​ខ្សែក្រវាត់​។

ចំណែក​គោម​រមៈ ច័ន្ទ​រាជ ចំណាយពេល​ត្រឹមតែ​មួយ​ទឹក​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​កីឡាករ​វៀតណាម​Bui Truong Sinh​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​។ គ្រាន់តែ​បើក​ឆាក​ប្រកួត​ភ្លាម គេ​ដើរ​ចូល​វាយ​ទៅ​លើ​ផ្ទៃមុខ​កីឡាករ​វៀតណាម​ចូល​មួយ​ដៃ​ពេញទំហឹង​បណ្ដាល​ឱ្យ​ដួល​សន្លប់​តែ​ម្ដង​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​ហ៊ុន ច័ន្ទ​រាជ ដែល​ជា​គ្រូបង្វឹក​ថា នេះ​ជា​ខ្សែក្រវាត់​ទី​២​ហើយ​ដែល​គេ​ដណ្ដើម​បាន​ពី​ការ​ប្រកួត​នៅ​លើ​ទឹកដី​ប្រទេស​វៀតណាម​ក្នុង​ព្រឹត្តិការណ៍​MMA GMA​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com