ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​២​ឆ្នាំ​២០២៤

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ នៅ​លើ​ទីលានកីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ក្រុម​មក​ពី​ក្លិប​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើនជាងគេ​រហូត​ដល់​ទៅ​២៦​គ្រឿង​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​លោក​គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​។ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​២​ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ នៅ​លើ​ទីលានកីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ក្រុម​មក​ពី​ក្លិប​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើនជាងគេ​រហូត​ដល់​ទៅ​២៦​គ្រឿង​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​លោក​គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​។

សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​២​ឆ្នាំ​២០២៤ លើ​ប្រភេទ​កីឡា​ហាប់​គី​ដូ បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១​ដល់​២២ ខែធ្នូ ដោយ​មាន​ក្លិប​ចំណុះ​ឱ្យ​សហព័ន្ធ​ចំនួន​៥​ចូលរួម​រួម​មាន ក្លិប​ក្រសួងមហាផ្ទៃ ក្លិប​ធី​ណា ក្លិប​អូ​ឡាំ​ពិ​ក ក្លិប​ម៉ា​ស្ទ័​រ​សេង និង​ក្លិប​ឥន្ទ្រី មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប​៨៧​នាក់​ក្នុង​នោះ​នារី​មាន​ចំនួន​២៧​នាក់ ។ រីឯ​វិញ្ញាសា​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​មាន​ចំនួន​៧​។

យោង​តាម​របាយ​កាណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វា​ញ​អស់​រយៈពេល​២​ថ្ងៃ​មកនេះ ក្លិប​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​នាំមុខ​គេ​មាន​រហូត​ដល់​ទៅ​២៦​គ្រឿង ក្នុង​នោះ​មេដាយមាស​១២​គ្រឿង មេដាយ​ប្រាក់​៧​គ្រឿង និង​មេដាយ​សំរឹទ្ធ​៧​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​ក្លិប​ធី​ណា ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​២២​គ្រឿងក្នុង​នោះ​មេដាយមាស​៥​គ្រឿង មេដាយប្រាក់​៩​គ្រឿង និង​មេដាយ​សំរឹទ្ធ​៨​គ្រឿង ។

ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្លិប​អូ​ឡាំ​ពិ​កដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​១៨​គ្រឿងក្នុង​នោះ​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធ​១១​គ្រឿង​។

ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅ​លើ​ក្លិប​ម៉ា​ស្ទ័​រ​សេង ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​១៦​គ្រឿងក្នុង​នោះ​មេដាយមាស​៣​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​១១​គ្រឿង​។ ចំណាត់ថ្នាក់​លេខ​៥​បាន​ទៅ​លើ​ក្លិប​ឥន្ទ្រី ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​១០​គ្រឿង ក្នុង​នោះ​មេដាយមាស​ច​១​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង​និង​មេដាយ​សំរឹទ្ធ​៥​គ្រឿង​។

លោក​គួ​ច ហុង​ជៀក ប្រធាន​ស្ដីទី​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ដោយ​បានការ​លើកទឹកចិត្ត​របស់​ប្រធាន​សហព័ន្ធ គេ​សង្កេត​ឃើញ​ថា កីឡាករ កីឡាការិនី​ចូលរួម​យ៉ាង​ផុសផុល​ជា​ពិសេស​ក្មេង​ៗ ។ ទោះបីជា​ការ​ប្រកួត​បាន​ល្អ​ឬ​មិន​បាន​ល្អ​ក្ដី លោក​មិន​ឱ្យ​មានការ​បាក់ទឹកចិត្ត​នោះ​ឡើយ ម្យ៉ាងវិញទៀត​ត្រូវ​មានការ​ប្រឹងប្រែង​ប្រកួតប្រជែង​ឱ្យ​អស់ពី​សមត្ថភាព​រៀង​ៗ​ខ្លួន​ដើម្បី​ប្រជែង​យក​មេដាយ​។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ប្រកួត​តែងតែមាន​ឈ្នះ​មាន​ចាញ់ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​វាស់​ស្ទង់​សមត្ថភាព គុណភាព​របស់​កីឡាករ កីឡាការិនី​ម្នាក់​ៗ ក្រោយ​ពី​ខិតខំ​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ​។ លោក​សូម​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ឱ្យ​បាន​កាន់តែ​ច្រើន ព្រោះ​វា​ជា​ទិស​ដៅ​ដែល​សហព័ន្ធ​ហាប់​គី​ដូ​ចង់បាន ដើម្បី​ជំរុញ​និង​វាស់​ស្ទង់​សមត្ថភាព កម្រិត​បច្ចេកទេស ស្វែងរកធនធាន​អត្ត​ព​លិ​ក​ឆ្នើម ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​ដណ្ដើម​យក​មេដាយ​មក​ជូន​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ