ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ​«​កីឡា​ដើម្បី​សុខភាព​សិក្សា​»

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥​ក្រោម​ប្រធានបទ​«​កីឡា​ដើម្បី​សុខភាព​សិក្សា​»​បាន​ប្រកាស​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥​ក្រោម​ប្រធានបទ​«​កីឡា​ដើម្បី​សុខភាព​សិក្សា​»​បាន​ប្រកាស​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិតសភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន បាន​ជំរុញ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ទាំងអស់​ត្រូវ​ផ្ដោត​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់ ធ្វើ​យ៉ាងណា
សហការ​គ្នា​រៀបចំ​ការ​ប្រកួត​នេះ​ឡើង​ប្រកបដោយ​បរិយាកាស​រីករាយ​បំផុត​។ រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កិ​ឡា បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដល់​សុខភាព​សិក្សា​របស់​ក្មួយ​ៗ​សិស្សានុសិស្ស​ដោយ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​និង​វិធានការ​ជា​ច្រើន ដើម្បី​ឱ្យ​សាលារៀន​មាន​បរិយាកាស​ល្អ បរិស្ថាន​ល្អ អនាម័យ​ល្អ ម្ហូបអាហារ ភេសជ្ជៈ ធានា​អនាម័យ​ល្អ និង​មានកម្ម​វិធី​អប់រំ​កាយ​និង​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​រាង​កាយ​រឹង​មាំ កាត់​បន្ថយអវិជ្ជមាន​ក្នុង​ការ​សិក្សា បង្កើន​គុណភាព​ជីវិតរបស់​ក្មួយ​ៗ​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ការ​ជួបជុំ​គ្នា​ដើម្បី​ប្រកួត​កីឡា​ក្នុង​កម្រិត​បឋម​សិក្សា​នេះ មិន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ចាញ់​ឈ្នះ​នោះ​ទេ ពោល​គឺ​ផ្ដោត​ទៅ​លើ​មិត្តភាព សាមគ្គីភាព ការ​យោគយល់​គ្នា ស្រឡាញ់​គ្នា​បង្កើន​សុខភាព​ល្អ ដើម្បី​ជំរុញ​សុខភាព​សិក្សា​របស់​ក្មួយ​ៗ​ឱ្យ​ទទួល​បាន​ជោគជ័យ ។

ក្រៅពី​ទទួល​បាន​សុខភាព​ល្អ បញ្ញា​ស្មារតី​រឹង​មាំ ក៏​អាច​ជួយ​ឱ្យ​ក្មួយ​ៗ​មាន​ទម្លាប់​កំណត់​វិន័យ​ខ្លួនឯង ចេះ​សម្រេចចិត្ត​ខ្លួនឯង ចេះ​ទទួលខុសត្រូវ​ខ្លួនឯង កំណត់​គោលដៅ​ខ្លួនឯង ជា​ពិសេស​មាន​ភាព​អត់ធ្មត់ លះបង់​តស៊ូ​ព្យាយាម​។ ទន្ទឹម​គ្នា​នេះ​ដែរ ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​លោកគ្រូ​អ្នកគ្រូ ត្រូវ​ពង្រឹង​ការ​យកចិត្តទុកដាក់​តាមដាន ថែទាំ​សុខភាព​របស់​ក្មួយ​ៗ​ជា​ប្រចាំ និង​ការ​ដាក់​ពិន័យ​ក្នុង​ការ​ដើរហើរ និង​ទទួលខុសត្រូវ​ខ្ពស់​ទាំង​ការ​ស្នាក់​នៅ​ហូប​ចុក​របស់​ក្មួយ​ៗ​អំឡុង​ពេល​ស្នាក់​នៅ​ប្រកួត ។ មិនតែប៉ុណ្ណោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ចង់ឱ្យ​ក្មួយ​ៗ​ចេះ​បង្កើត​នូវ​អនុស្សាវរីយ៍​ល្អ​ៗ ការ​ចង​ចាំ​ល្អ​ៗ និង​ការ​លើកទឹកចិត្ត​ខ្លាំងក្លា​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​ទទួល​បាន​ជោគជ័យ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ការ​ប្រកួត​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ ខែឧសភា ដោយ​មាន​ប្រតិភូ​កីឡា​មក​ពី​២៥​រាជធានី​-​ខេត្ត​ចូលរួម​សរុប​ប្រតិភូ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ចំនួន​៣០២៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ