ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តា​ត​រំលង​គ្នា​តែ​មួយ​ផ្លូវ​! អ្នក​ប៉ា​រី​សនឹង​ជក់ចិត្ត​ខ្លាំង​ជាមួយ​ជំនួប Paris Derby រដូវ​កាល​ក្រោយ

6 ម៉ោង មុន

ទី​ក្រុងប៉ារីស ៖ ក្រុមបាល់ទាត់ Paris FC នឹង​ឡើង​មក​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​អវត្តមាន​អស់​រយៈពេល​៤៦​ឆ្នាំ…

ទី​ក្រុងប៉ារីស ៖ ក្រុមបាល់ទាត់ Paris FC នឹង​ឡើង​មក​ប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​អវត្តមាន​អស់​រយៈពេល​៤៦​ឆ្នាំ ក្រោយ​ពួក​គេ​ស្មើ​ការ​ប្រកួត​ស​ប្តា​ហ៍​ទី ៣៣ ក្រប​ខណ្ឌ​លី​គ​លំដាប់​ទី​២ Ligue 2 ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ Martigues ដោយ​លទ្ធផល ១​ទល់​នឹង​១ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​។

១​ពិន្ទុ​ពី​ទឹកដី​ក្រុម Martigues បាន​ជួយ Paris FC ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ មាន​៦៦​ពិន្ទុ តាម​ពីក្រោម​ក្រុម​កំពូល​តារាង Lorient ដែល​មាន​៦៨​ពិន្ទុ ដើម្បី​ដឹក​ដៃ​គ្នា​ឡើង​ទៅ​កាន់​ក្រប​ខណ្ឌ Ligue 1 រដូវ​កាល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ បើ​ទោះបី​នៅ​សល់​១​ប្រកួត​ទៀត ទើប​ចប់​រដូវ​កាល​នេះ យ៉ាងណា​ក៏​ដោយ​។

Paris FC នឹង​ចូលរួម​ជាមួយ​ក្រុម Paris Saint-Germain ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល​នេះ ហើយ​ក៏​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣៥​ឆ្នាំ ដោយ​ក្រុម​ចំនួន​ពីរ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស នឹង​ត្រូវ​ប្រកួតប្រជែង​ក្នុង​លី​គ​តែ​មួយ​។ Paris FC កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក Bernard Arnault មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​របស់​បារាំង ១៤៨,៦​ពាន់​លាន​ដុល្លារ និង​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​ទី​៦​ពិភពលោក​ទិញ​យក ដោយ​បង្ហាញ​បំណង​នាំ​យក Paris FC ក្លាយទៅជា​ក្លិប​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​បារាំង និង​អឺរ៉ុប​ផង​ដែរ​។

ក្លិប Paris FC បាន​ប្រកាស​ថា រដូវ​កាល​ក្រោយ​ពួក​គេ​នឹង​ផ្លាស់​ប្តូរ​ទៅ​ប្រើ​កីឡដ្ឋាន​ថ្មី​ពី​កីឡដ្ឋាន​ចាស់ Charlety ទៅ​កាន់​កីឡដ្ឋាន Stade Jean-Bouin ដែល​នៅ​ក្បែរ​កីឡដ្ឋាន Parc des Princes របស់​ក្លិប PSG ពោល​រំលង​គ្នា​តែ​មួយ​ផ្លូវ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ក្លិប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស ពុំដែល​មាន​ក្លិប​ចំនួន ២ ប្រកួតប្រជែង​ក្នុង​លី​គ​កំពូល​បារាំង​នោះ​ទេ ចាប់តាំងពី​ក្លិប Racing Paris 1 ដែល​បច្ចុប្បន្ន​ប្តូរ​ឈ្មោះ​មក​ជា Racing Club de France ត្រូវ​បាន​កាត់​ចោល​ក្នុង​ឆ្នាំ​១៩៩០៕ ប្រភព ៖ ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ