គ្រោះមហន្តរាយទឹកជំនន់វា.យប្រហារតំបន់ក្រុងឃ័រសុន ក្រោយកម្ទេចទំនប់ដ៏ធំនៅភាគខាងត្បូងអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ ការបំផ្លាញមួយផ្នែកនៃទំនប់កាខូវកានាភាគខាងត្បូងអ៊ុយក្រែន ដែលទាំង
សង្គ្រាមអ៊ុយក្រែន ៖ ការបំផ្លាញមួយផ្នែកនៃទំនប់កាខូវកានាភាគខាងត្បូងអ៊ុយក្រែន ដែលទាំង
សង្គ្រាមអ៊ុយក្រែន ៖ ការបំផ្លាញមួយផ្នែកនៃទំនប់កាខូវកានាភាគខាងត្បូងអ៊ុយក្រែន ដែលទាំងក្រុងមូស្គូទាំងក្រុងគៀវចោទដាក់គ្នាទៅវិញទៅមក នាថ្ងៃទី៦ មិថុនា បណ្ដាលឲ្យមានទឹកជន់
លិច មូលដ្ឋានជាច្រើននៃតំបន់ក្រុងឃ័រសុន ដោយប្រជាជនច្រើនពាន់នាក់នាំគ្នាភៀសខ្លួនចេញ ។ គួររំលឹកថា អ៊ុយក្រែនចោទរុស្ស៊ីទម្លាយទំនប់វារីអគ្គិសនីនៅឃ័រសុន
តាមប្រមុខរដ្ឋបាលយោធាតំបន់ឃ័រសុនលោកអូឡិចសាន់ដ្រ៍ប្រូគូឌីនថា ផ្ទះ១៣៣៥ខ្នង នាយប់ថ្ងៃទី៦ មិថុនា ត្រូវទឹកជន់លិច ។ នៅឃ័រសុនបណ្ដារូបភាពនៃទឹកជំនន់ បង្ហាញពីទំហំដ៏ធំនៃការខូចខាត ។ យោងតាមអាជ្ញាធរថាភូមិចំនួន៨០ត្រូវទឹកជន់លិចរួចហើយ ។ ស្រុកជាច្រើននៅតំបន់ឃ័រសុនក៏ត្រូវទឹកជន់លិច ។ គ្រោះមហន្តរាយមនុស្សធម៌ពិតជាធំធេងរួចទៅហើយ ។ ទឹកបានឡើងដល់ពិដានផ្ទះ ។ មនុស្សជាង៤០.០០០នាក់អាចជាប់ក្នុងតំបន់ទឹកលិច ។ អាជ្ញាធរអ៊ុយក្រែនបានជម្លៀសមនុស្សចេញជាង១៧.០០០នាក់។
គួរឲ្យស្ដាយជនស៊ីវិលជាង២៥.០០០នាក់ ស្ថិតក្នុងដែនដីនៅក្រោមការកាន់កាប់របស់រុស្ស៊ី ។
នៅក្រុងហ្សឺណែវទីភ្នាក់ងារមនុស្សធម៌ អ.ស.ប OCHA ព្រមានថា ការបំផ្លាញទំនប់នោះអាចបណ្ដាលឲ្យមានគ្រោះមហន្តរាយខាងបរិស្ថាន និងនាំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្សច្រើនរយពាន់នាក់ទាំងសងខាងនៃខ្សែរណសិរ្ស។
នៅក្រុងវ៉ាស៊ីនតោនអ្នកនាំពាក្យសេតវិមាន យល់ថា ការបំផ្លាញទនប់នោះពិតណាស់នឹងបណ្ដាលឲ្យមានមនុស្សស្លាប់ថ្មីៗទៀត ។ ក្រុងគៀវយល់ថាការបំផ្លាញទំនប់នេះ គឺរុស្ស៊ីចង់បង្អាក់់់ដំណើរនៃការវាយលុករបស់កងទ័ពខ្លួន ៕
ចែករំលែកព័តមាននេះ