ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ បណ្ដាល​ឱ្យ​មនុស្សស្លា.ប់​៣​នាក់​ និង​របួសធ្ងន់​-ស្រាល​៧​នាក់

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ រថយន្ត២​គ្រឿង​ បាន​ពន្លះ​គ្នា​​នៅ​លើ​ដងផ្លូវ​ លាន់​ដូច​រន្ទះ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ថ្ងៃ​ទី​១១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥ វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ថ្មី…

ខេត្តកំពង់ចាម​ ៖ រថយន្ត២​គ្រឿង​ បាន​ពន្លះ​គ្នា​​នៅ​លើ​ដងផ្លូវ​ លាន់​ដូច​រន្ទះ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ថ្ងៃ​ទី​១១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥ វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ថ្មី ស្ថិត​ក្នុង​​ភូមិ​វាល ឃុំ​ស្ពឺ ស្រុក​ចំការលើ បណ្ដាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​​ចំនួន​៣​នាក់​ និង​រង​របួសធ្ងន់​-ស្រាល​ចំនួន​៧​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​ភ្លាមៗ​ផងដែរ។

បើតាម​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក Tundra ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-5318 បើកបរ​ឈ្មោះ សុផល វិមាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (របួសធ្ងន់) និង​អ្នក​រួម​ដំណើរ៣​នាក់​ទៀត​ ដោយ​១- ​ឈ្មោះ ឈី ន​រិ​ន្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (របួសស្រាល), ២-​ឈ្មោះ វិ​ឆាយ តា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (របួសស្រាល), ៣-​ឈ្មោះ ជុ​ត ប៊ុ​ន​ឡុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ (របួសស្រាល) ទាំង​៤​នាក់ រស់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៩ ស្ថិត​ក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ភ្នំពេញ ក្នុង​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច ​(​ផ្លូវ​បិទ​សិទ្ធ​) ក៏​បាន​បុ.ក​​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ​​ម៉ាក Toyota Prius ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2AX-578 បើកបរ​ដោយ​ឈ្មោះ ឈាន ជី​អូន ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ភ្នៅ សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ និង​អ្នក​រួម​ដំណើរ​០៥​នាក់​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​អ្នក​​​រួម​ដំណើរ​ក្នុង​រថយន្ត​ព្រុស​ រួម​មាន​ ១-​ឈ្មោះ ព្រំ ប៊ុ​ន​ជួប ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (របួសធ្ងន់) រស់​​នៅ​ភូមិ​ព្រែក​ភ្នៅ សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ រឿ​ន ឌឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (ស្លា.ប់) , ៣-​ឈ្មោះ ឆឹ​ម សុខ​ឃី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (ស្លា.ប់) រស់នៅ​រកា​ទី​១ ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ៤- ​ឈ្មោះ ខាត់ ភឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ (របួសស្រាល) រស់​នៅ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ និង​៥- ​ឈ្មោះ អឹ​ម សារី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ (ស្លា.ប់) រស់​នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់​ចាម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​ពិនិត្យ​ឃើញ​ថា ​មូលហេតុ គឺ​មកពី​អ្នកបើកបរ​រថយន្ត​ម៉ាក Tundra ព​ណ៍​ស បាន​ប្រើប្រាស់​ល្បឿន​លឿន និង​មិន​គោរព​សិទ្ធិ​អាទិ​ភាព​​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ឡើយ ទើ​ប​បណ្ដាល​ឱ្យ​បុ.ក​ជាមួយ​រថយន្ត​ព្រុស និង​ធ្វើ​ឱ្យ​​ស្លា.ប់​មនុស្សចំនួន​០៣​នាក់ និង​របួសធ្ងន់-ស្រាល០៧​នាក់។ ព្រមទាំង​ខូចខាត​រថយន្ត២​គ្រឿង (កម្រិត​ធ្ងន់) ។

ក្រោយកើតហេតុ ​​វត្ថុ​តាង​រថយន្តទាំង​០២​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​ចាត់ចែង​យក​មក​រក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ ជា​បណ្ដោះអាសន្ន​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ