ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុក​ទៅ​ធ្វើការ​បា.ត់ ម្តាយ​ជាប់រវល់​លក់ដូរ​ក្នុងផ្ទះ ស្រាប់តែទទួលដំណឹងអកុស.ល​រឿងកូនតូចៗ​​២នាក់​

1 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ មាន​ករណី​ក្មេង​ប្រុស​ស្រី​២ នាក់​លង់ទឹក​ស្លាប់ ខណៈ​ឪពុក​បាន​ចេញ​ទៅ​ធ្វើការ ម្តាយ​កំពុង​ជាប់រវល់​លក់ដូរ​ក្នុង​ផ្ឌះ ក្នុង​នាម​អ្នក​អាណាព្យាបាល​គួ​ឲ្យ​សង្វេគ​ណាស់ គ្រាន់តែ​មានការ​ធ្វេសប្រហែស​ប​ន្តិ​ច កុមា​រា​អាយុ​៣ ឆ្នាំ និង​កុមារី​អាយុ​២ ដែល​មាតា​បី​តា​កំពុង​ពេញ​ស្រឡាញ់ បបួល​គ្នា​ដើរ​ក៏​លង់ ទឹក​រណ្តៅ​អណ្តូង​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​អាយុ​ទាំង​ពីរ​នាក់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង នៅ​ភូមិ​ច្រក​ឬ​ស្សី ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែល​មាន​កុមារ​រង​គ្រោះ​ម្នាក់​ឈ្មោះ សុ​ជា រតនា ភេទ​ប្រុស អាយុ​៣ ឆ្នាំ មាន​ឪពុក​ឈ្មោះ ជាតិ សុ​ជា អាយុ​២៤ ឆ្នាំ និង​ម្តាយ​ឈ្មោះ ចាន់ ស្រី​អូន អាយុ​២២ ឆ្នាំ​។ ចំណែក ​កុមារី​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ចាន់​អាន សុ​មុ​ន្ថា អាយុ​២ ឆ្នាំ ជា​កូន​របស់​ឈ្មោះ ចាន់ អាន អាយុ​៣៦ ឆ្នាំ និង​ម្តាយ​ឈ្មោះ អិន សេត អាយុ​៤១ ឆ្នាំ​។

ទាក់ទិន​កុមារ​២ នាក់​លង់ទឹក​រណ្តៅ​អណ្តូង​ស្លាប់​នោះ អ្នក​អាណា ព្យាបាល​ក្មេង​ទាំង​ពីរ​បាន​រៀបរាប់​ថា វេលា​ម៉ោង​ប្រមាណ​ជាង​៥ ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៦ ជា​ម៉ោង​ដែល​ត្រូវ​អ្នក​ម្តាយ​ពួក​គេ​រើ​អី​​វ៉ា​ន់​លក់ដូរ​ដាក់​ចូល​ក្នុងផ្ទះ​ដូច​សព្វដង ចំណែក​ឪពុក​មិន​ទាន់​មក​ពី​ធ្វើការ​វិញ​ទេ​។ កុមា​រា​និង​កុមារី​២ នាក់​ដែល​មានផ្ទះ នៅ​ជិតខាង​គ្នា ក៏​បបួល​គ្នា​ដើរ​លេង ខណៈ​ពេល​ម្តាយ​កំពុង​ជាប់ ដៃ​មមាញឹក​រៀបចំ​ទុកដាក់​អី​​វ៉ា​ន់ ស្រាប់តែ​ទទួល​បាន​ដំណឹង​គួ​ឲ្យ​សង្វេគ​គឺ​កូន​ៗ​ទាំង​២ នាក់​លង់ទឹក​រណ្តៅ​អណ្តូង ដែល​ស្ថិត​នៅ​មិន​បាន​ចម្ងាយ​៣០​ម៉ែត្រ​ពី​ផ្ទះ​ផង បណ្តាល​ឲ្យ​បាត់​បង់​​អាយុជីវិត​ទាំង​២នាក់​តែ​ម្តង​។

ក្រោយ​កើតហេតុ​សមត្ត​កិច្ច​មូលដ្ឋាន និង​គ្រប់​ជំនាញ​ស្រុក​.​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​ទៅ​ដល់​ពិនិត្យ​សាកសព រួច​បាន​ប្រគល់​កុមារ​រង​គ្រោះ​ទាំង​២​ជូន​ឪពុក​ម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​៕