នាយករដ្ឋមន្រ្តី ចែករំលែកជីវិតកាលកុមារភាព
- ភ្នំពេញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦បានចែករំលែកថា ជីវិតកាលកុមារភាព ក៏ធ្លាប់ឆ្លងកាត់ជិវិតប្រហាក់ប្រហែលនឹងកុមារផ្សេងទៀតកាលពីទស្សវត្សរ៍នៃឆ្នាំ១៩៨០ ដែរ ។

សម្តេចធិបតី បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ថា សម្តេចក៏ធ្លាប់ប្រឡូកនៅក្នុងជីវិតកាលកុមារភាពដូចគ្នានឹងជិវិតរបស់កុមារនានា កាលពីសម័យសម្តេចនៅវ័យកុមារ ។

សម្តេចធិបតីបានថ្លែងថា ទោះបីជាមានការឧបត្ថម្ភពីគ្រួសារ ប៉ុន្តែកាលពីខ្ញុំនៅក្មេង ខ្ញុំក៏ធ្លាប់ដើររើសស្ពាន់ លក់យកលុយទិញនេះ ទិញនោះ ដូចកុមារឯទៀតដែរ ។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានថ្លែងលើកទឹកចិត្តឲ្យប្អូនៗយុវសិស្ស ដែលទើបប្រឡងជាប់គ្រប់និន្ទេសឲ្យខិតខំបន្តរៀនសូត្រ ហើយត្រង់ត្រាប់យកបំណិនជីវិតផ្សេងៗ ទោះបីជាយុវសិស្សម្នាក់ៗមានគម្លាតខាងជីវភាព ខាងសម្ភារៈ ប៉ុន្តែសំខាន់ គឺស្វ័យសិក្សា ៕
ចែករំលែកព័តមាននេះ