ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គ្រែង​ឈា.ម ​(​ងាវ​) ជាង​៥០០​គីឡូក្រាម ​បម្រុង​ដឹកយកទៅលក់ ត្រូវបានបង្ក្រា.ប

3 ម៉ោង មុន

​ខេត្តព្រះសីហនុ ៖ កូន​​គ្រែង​​ឈាម​(​ងាវ​) ប្រមាណ​ជាង​៥០០​គីឡូក្រាម ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ទឹក​កោះ​ថ្មី និង​កម្លាំង​ប៉ុស្តិ៍​អំ​ពូ​ខ្មៅ សហការគ្នា​ចុះ​បង្ក្រាប​បាន​នៅ​វេលា​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ តុលា ២០២៦ នៅ​ចំណុច​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

លោក ឯម ភា​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​បាន​ឲ្យ​ដឹង​ថា ប​ន្ទា​ប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​នេសាទ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ក្រុង​កំពង់សោម​ និង​ទទួល​បានការ​ណែរ​នាំ​ពី​លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កំពង់សោម​ថា​ បទល្មើស​អូស​កូន​គ្រែង​ឈាម​ ដាច់​ខា​ត្រូវ​តែ​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា ។ លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ធ្វើការ​ចុះ​បង្ក្រាប​ជាក់ស្តែង និង​រឹបអូស​បានកូន​​គ្រែង​​ឈាម​ប្រមាណ​៥០០ ទៅ​៦០០​គីឡូក្រាម មាន​ទំហំ​តូច​ៗ ដែល​បង្កប់​លើ​កូន​ទូក​បំណង​ដឹក​ចេញពី​តំបន់​កោះ​ខ្យង នៃ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ យក​ទៅ​លក់​ឲ្យ​ប្រទេស​ជិតខាង​(​វៀតណាម​) ខណៈ​ជនសង្ស័យ​បាន​រត់គេច​ខ្លូ​ន​បាត់ ។

បន្ទាប់​ពី​ដកហូត​កូន​​គ្រែង​​ឈាម​បាន​ភ្លាម លោក​អភិបាលក្រុង​កំពង់សោម និង​កម្លាំង​ចម្រុះ បាន​នាំ​យក​ទៅ​ចាក់​លែង​ក្នុង​ដែនសមុទ្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦​នេះ​។ កូន​​គ្រែង​​ដែល​បង្ក្រាប​បាន​ខាងលើ​នេះ គឺជា​ប្រភេទ​កូន​​គ្រែង​​ឈាម ដែល​ច្បាប់​ជលផល​ហាមឃាត់​នេសាទ​ជា​ដាច់ខាត​! ព្រោះ​វា​មាន​លក្ខណៈ​តូច​ពេក គឺ​ចាប់ពី​ប៉ុន​ជើងធូប រហូត​ដល់​ប៉ុន​ចុង​ចង្កឹះ ៕