ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចៗប៉ុនជើងធូបសោះក៏មិនលើកលែង! ករណីលួចដឹកកូនគ្រែងឈា.មជាង៥០០គីឡូក្រាម បំណងយកទៅលក់នៅវៀតណាម

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឃាត់ខ្លួន​មិន​ទាន់ តែ​រឹបអូស​បានកូន​គ្រែង​ឈាម​ជាង ៥០០​គីឡូក្រាម បំណង​លួច​ដឹក​យក​ទៅ​លក់​នៅ​វៀតណាម ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ប្រលែង​ចូល​សមុទ្រ​វិញ ។

រដ្ឋបាល​ក្រុង​កំពង់សោម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា​នេះ​ថា ៖ កូន​ក្រែង​ឈាម​(​ងាវ​) ប្រមាណ​ជាង​៥០០​គីឡូក្រាម ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ទឹក​កោះ​ថ្មី និង​កម្លាំង​ប៉ុស្តិ៍​អំ​ពូ​ខ្មៅ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ចុះ​បង្ក្រាប​បាន នៅ​វេលា​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ តុលា ២០២៦ នៅ​ចំណុច​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

រដ្ឋបាល​ក្រុង​កំពង់សោម បាន​បន្ត​ថា ក្រោយ​ពី​លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កំពង់សោម ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​បទល្មើស​អូស​កូន​ក្រែង​ឈាម លោក​អភិបាលក្រុង បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ធ្វើការ​ចុះ​បង្ក្រាប​ជាក់ស្តែង និង​រឹបអូស បានកូន​ក្រែង​ឈាម ប្រមាណ​៥០០ ទៅ​៦០០​គីឡូក្រាម​មាន​ទំហំ​តូច​ៗ ដែល​បង្កប់​លើ​កូន​ទូក បំណង​ដឹក​ចេញពី​តំបន់​កោះ​ខ្យង នៃ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ យក​ទៅ​លក់​ឲ្យ​ប្រទេស​ជិតខាង​(​វៀតណាម​) ខណៈ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។


បន្ទាប់​ពី​ដកហូត​កូន​ក្រែង​ឈាម​បាន​ភ្លាម លោក​អភិបាលក្រុង​កំពង់សោម និង​កម្លាំង​ចម្រុះ បាន​នាំ​យក​ទៅ​ប្រលែង​នៅ​ក្នុង​ដែនសមុទ្រ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦​នេះ​។ កូន​ក្រែង​ដែល​បង្ក្រាប​បាន​ខាងលើ​នេះ គឺជា​ប្រភេទ​កូន​ក្រែង​ឈាម ដែល​ច្បាប់​ជលផល​ហាមឃាត់​នេសាទ​ជា​ដាច់ខាត ព្រោះ​វា​មាន​លក្ខណៈ​តូច​ពេក គឺ​ចាប់ពី​ប៉ុន​ជើងធូប រហូត​ដល់​ប៉ុន​ចុង​ចង្កឹះ ៕