អ៊ុយក្រែនចោទរុស្ស៊ីទម្លាយទំនប់វារីអគ្គិសនីនៅឃ័រសុន
សង្គ្រាមអ៊ុយក្រែន ៖ ទីបញ្ជាការដ្ឋានប្រតិបត្តិការយោធាភាគខាងត្បូងរបស់អ៊ុយក្រែន អះអាងនា
សង្គ្រាមអ៊ុយក្រែន ៖ ទីបញ្ជាការដ្ឋានប្រតិបត្តិការយោធាភាគខាងត្បូងរបស់អ៊ុយក្រែន អះអាងនា
សង្គ្រាមអ៊ុយក្រែន ៖ ទីបញ្ជាការដ្ឋានប្រតិបត្តិការយោធាភាគខាងត្បូងរបស់អ៊ុយក្រែន អះអាងនាព្រឹកថ្ងៃទី៦មិថុនាថា កងទ័ពរុស្ស៊ីបានដាក់គ្រឿងផ្ទុះកម្ទេចទំនប់វារីអគ្គិសនីណូវ៉ាកាខូវកាហើយ។ បែបនេះអាចមានផលប៉ះះពាល់ដ៏ខ្លាំងក្នុងតំបន់ក្រុងឃ័រសុនភាគខាងត្បូងអ៊ុយក្រែន និងតាមបណ្ដោយដងទន្លេDNIEPRO។
វីដេអូជាច្រើនផ្សាយតាមបណ្ដាញសង្គមបង្ហាញការខូចខាតសំខាន់នៃទំនប់នោះ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី នឹងស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.បក្រោយការបំផ្ទុះបំផ្លាញមជ្ឈមណ្ឌលវារីអគ្គិសនីកាខូវកា។
តាមតេឡេក្រាមនាយកខុន្ទកាល៏យរបស់លោកសរសេរថា ប្រធានាធិបតីសើ្នកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ។ លោកថានេះជាឧក្រិដ្ឋកម្មសង្គ្រាមថ្មីមួយទៀតរបស់ពួកភេរវកររុស្ស៊ី ។
ទំនប់ដ៏ធំនោះនៃសម័យកាលសូវៀតនៅភាគខាងត្បូងអ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ី រងការបំផ្លាញកាលពីព្រឹកថ្ងៃទី៦មិថុនា បណ្ដាលឲ្យមានទឹកជំនន់ភ្លាមៗ។ រុស្ស៊ី និងអ៊ុយក្រែនចោទដាក់គ្នាទៅវិញទីមកចំពោះការបំផ្លាញទំនប់នេះ ។ បណ្ដាវីដេអូផ្សាយតាមបណ្ដាញសង្គមបង្ហាញ ជាពិសេសការផ្ទុះខ្លាំងមួយចំនួន ជុំវិញទំនប់នេះត្រួតត្រាដោយកងទ័ពរុស្ស៊ី ។ ទំនប់នោះមានកម្ពស់៣០ម៉ែត្រ និងមានប្រវែង៣,២គីឡូម៉ែត្រ កសាងឡើងក្នុងឆ្នាំ១៩៥៦កាត់ទន្លេDNIEPRO សម្រាប់បម្រើដល់មជ្ឈមណ្ឌលវារីអគ្គិសនីកាខូវកា៕
ចែករំលែកព័តមាននេះ