ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​៣​នាក់ រួមជាមួយ​វត្ថុ​តាង​បទល្មើស​ច្បាប់​​មួយ​ចំនួន

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន​បាន រួម​ជាមួយ​វត្ថុ​តាង​គ្រឿ.ងញៀ.ន​ចំនួន​១០​កញ្ចប់​។ ករណី​នេះ​កើត​ឡើង​កាលពី​នៅ​វេលា​ម៉ោង​០១​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន​បាន រួម​ជាមួយ​វត្ថុ​តាង​គ្រឿ.ងញៀ.ន​ចំនួន​១០​កញ្ចប់​។ ករណី​នេះ​កើត​ឡើង​កាលពី​នៅ​វេលា​ម៉ោង​០១​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ព្រៃ​រំដួល ស្ថិត​ក្នុង​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

បើតាម​លោក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង ​បាន​និយាយ​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​​លោក​ឧត្ដម​សេនីយ៍​ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ នៅ​វេលា​ម៉ោង​០១​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា នៅ​ចំណុច​ភូមិ​ព្រៃ​រំដួល ឃុំ​សែន​ដី ខេត្តកំពង់ស្ពឺនោះ កំលាំង​នគរ​បាល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​អំពី​មុខសញ្ញា​គ្រឿ.ងញៀ.ន ពាក់​ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​ជា​ប្រចាំ បន្ទាប់​មក​កំលាំង​បានធ្វើការ​​ស្រាវជ្រាវ ​និង​ឃាត់ជនសង្ស័យ​​ចំនួន​​៣​នាក់​។

លោក​អធិការ​នគរបាល​ស្រុក​សំរោង​ទង ​បាន​បន្ត​ថា ក្រុម​ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​បាន​ខាងលើ​នេះ រួម​​មាន ៖ ១- ឈ្មោះ យ៉ុ​ង ចិត្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​សែន​ដី ដក​ហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដោយ​​សង្ស័យថា ​ជា​គ្រឿ.ងញៀន.​ចំនួន​៣​កញ្ចប់ (​មធ្យម១កញ្ចប់ និង​តូច ២កញ្ចប់) ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿងផង​ដែរ​ ។

បើ​យោង​តាម​ចម្លើយ​​សារភាព​របស់​ឈ្មោះ យ៉ុ​ង ចិត្ត ខាងលើ សមត្ថកិច្ច​នគរបាល​ បាន​បន្ត​ឃាត់​ជនសង្ស័យ​ឈ្មោះ ឆេ​ង ចាន់​ណា ហៅ​រស្មី អាយុ​៣៩​ឆ្នាំ ​នៅ​ចំណុច​ភូមិ​ស្រែ​ត្រោក ឃុំ​សែន​ដី ព្រមទាំង​ដក​ហូត​សារធាតុ​សង្ស័យ​គ្រឿ.ងញៀ.ន​ចំនួន​៤​កញ្ចប់ (​មធ្យម១កញ្ចប់, ​តូច៣កញ្ចប់), ទូរស័ព្ទ​ដៃ​១​គ្រឿង ។ បន្ទាប់​មក​ សមត្ថកិច្ច​បន្ដ​ឃាត់​បានសង្ស័យ​ម្នាក់​ទៀត​មាន​​ឈ្មោះ គុ​ជ ជី​វ័​ន្ត ហៅពៅ អាយុ​៣៥​ឆ្នាំ នៅ​ចំណុច​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ហើយ​ដកហូត​សារធាតុ​សង្ស័យ​គ្រឿ.ងញៀ.ន​ចំនួន​៣​កញ្ចប់​មធ្យម, ​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង និង​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿ.ងញៀ.ន​១​គ្រឿងផង​ដែរ។

លោក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​​ថា ​ប្រតិបត្តិការ​ខាង​លើនេះ សមត្ថកិច្ច​ឃាត់បាន​​មុខសញ្ញា​ចំនួន​៣​នាក់, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​ជា​គ្រឿ.ងញៀ.ន​ចំនួន​១០កញ្ចប់ (​មធ្យម៥កញ្ចប់ ,​តូច៥កញ្ចប់), ​ទូរស័ព្ទ​ដៃ​ចំនួន៤​គ្រឿង​, ​ម៉ូតូ១គ្រឿង និង​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿ.ងញៀ.ន​០១គ្រឿង។ ក្រោយ​ឃាត់​ខ្លួន ជនសង្ស័យទាំងអស់​​ត្រូវ​បាន​បញ្ជូន​មក​កាន់​​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ