ខេត្តកណ្តាល ៖ មានករណីរ.ន្ធ.ត់មួយបានកើតឡើង ក្រោយពេលបុរសម្នាក់បាន ហៅស្ត្រីម្នាក់ មកដេកជាមួយគ្នានៅក្នុងផ្ទះសំណាក់ រួចចា.ក់កស.ម្លា.ប់ខាងស្រី បន្ទាប់មកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ បណ្ដាលឱ្យស្លា.ប់ទាំង២នាក់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះសំណាក់ «តាប៉ាវ » ជាន់ទី៥ បន្ទប់លេខ១៣ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការរដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ កា ស្រីណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកបុរសដែលហៅស្រីមកដេកនោះ មានឈ្មោះ ជុន តឹក អាយុ៣៧ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិពោធិ៍ថ្មី ឃុំពោធិ៍ថ្មី ស្រុកពាមជរ ខេត្តព្រៃវែង ។ ហើយនៅកន្លែងកើតហេតុ រកឃើញកាំ.បិ.តចុងស្រួចដងជ័រ ពណ៌ខ្មៅ ប្រវែង៣០ស.ម និងខ្សែភ្លើងឌុយទូរទឹកកក ប្រវែង៨១ស.ម ។
លោកបានបន្តអោយដឹងទៀតថា តាមការសាកសួរទៅលើមេការផ្ទះសំណាក់ ឈ្មោះ គា កុសល់ ភេទប្រុស អាយុ៣០ឆ្នាំ និងយោងតាមកាមេរ៉ាសុវត្ថិភាព បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា វេលាម៉ោង១៨និង២៧នាទីល្ងាច ជនសង្ស័យបានជិះកង់បី មកដេកផ្ទះសំណាក់ «តាប៉ាវ » ដោយជួលបន្ទប់លេខ១៣ មួយយប់។ ហើយនៅវេលាម៉ោង២២និង២២នាទីយប់ ថ្ងៃខែដដែល ក៏មានស្ត្រីជនរងគ្រោះ បានជិះកង់បី មកជួបជនសង្ស័យនៅបន្ទប់លេខ១៣ ជាន់ទី៥ លុះមួយសន្ទុះក្រោយ ជនរងគ្រោះក៏ចុះមកក្រោម ដើម្បីទិញបាយហូប ហើយក៏ចូលបន្ទប់វិញទៅ។

ប្រភពដដេលបន្តថា រហូតដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ដោយមិនឃើញជនរងគ្រោះ និងជនសង្ស័យនាំគ្នាចេញពីក្នុងបន្ទប់ ណាមួយដល់ម៉ោងគិតលុយទៀតនោះ ទើបមេការផ្ទះសំណាក់ឡើងទៅគោះទ្វារ តែគ្មានអ្នកណាឆ្លើយតបទេ លុះមេការផ្ទះសំណាក់អើតមើលមើលតាមប្រឡោះទ្វារខាងក្រោម ក៏ស្រាប់តែឃើញជនសង្ស័យច.ង.កស្លា.ប់នៅនឹងដែកបង្អួចតែម្ដង។ ភ្លាមនោះ មេការក៏តេទូរស័ព្ទប្រាប់ទៅថៅកែស្រីផ្ទះសំណាក់ ហើយថៅកែស្រីក៏បានរាយការណ៍ទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យចុះមកត្រួតពិនិត្យតែម្ដង។

ភ្លាមៗនោះ សមត្ថកិច្ចក៏បានមកដល់ រួចចាក់សោរបន្ទប់លេខ១៣ ជាន់ទី៥ ចូលមើលឃើញ ក៏ជនរងគ្រោះជាមនុស្សស្រីដេកស្លា.ប់នៅលើគ្រែពូក ឈា.មពេញខ្លួន និងមានស្លាកស្នាមរបួសចំបំព.ង់.កចា.ក់ធ្លុះ និងមានស្នាមរបួសដា.ច់ក្រោមម្រាមមេដៃ បាតដៃខាងឆ្វេង និងឃើញមានកូនកាំ.បិ.តចំនួន០១ដើម ក្បែរស.ពស្ត្រីរងគ្រោះផងដែរ ។ ចំណែកជនសង្ស័យវិញ ឃើញស្លា.ប់ដោយច.ង.កនឹងខ្សែភ្លើងទូរទឹកកក ជាប់ទៅនឹងជំរឹងដែកបង្អួចផ្ទះសំណាក់ស្លា.ប់តែម្តង ។
តែទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ គេមិនទាន់ដឹងថា តើផ្តើមចេញពីរឿងអ្វីនោះទេ? ហើយអ្នកទាំង២ ត្រូវជាអ្វីនឹងគ្នាឡើយ ទើបបានឈានដល់ការស.ម្លា.ប់ខាងស្រី រួចបញ្ចប់ជីវិតខ្លួនឯងតាមក្រោយបែបនេះ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ស.ពឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ