ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរប្ល.ន់អាជីវករលក់មាសនៅផ្សារស្ទឹងមាន​ជ័យចាស់​ ជាមុខសញ្ញាធ្លាប់ប្ល.ន់ដូចកាល​ពី​១៤​ទៅ​១៥ឆ្នាំមុន

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ប្ល.ន់​អាជីវករ​លក់​គ្រឿងអលង្កា​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យចាស់​និង​អ្នក​

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ប្ល.ន់​អាជីវករ​លក់​គ្រឿងអលង្កា​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យចាស់​និង​អ្នក​ទទួលផល​ចោរ ចំនួន៨​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មុខ ជា​សារ​ធារ​ណៈ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ​ខែ ឧសភា ឆ្នាំ​២០២៣ នេះ​និង ត្រៀម​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ព្រឹកស្អែក​នេះ​។

​ជនសង្ស័យ​​ទាំង​៨​នាក់​ខាងលើ​នោះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ១-​ឈ្មោះ​សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ លក់​ផ្លែ​ឈើ ២-​​ឈ្មោះ​យី បូ​ឡី ហៅ ៧៤ ភេទ​ប្រុស អាយុ​៣៣ឆ្នាំ​ មុខរបរ រត់​ម៉ូតូ​កង់​បី​ ៣-​ឈ្មោះ​គឹ​ម សុធា​រ៉ា ហៅ គឹ​ម ចិន្តា ហៅ គឹ​ម វាសនា ហៅ ផល ធា​រ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ (​ជា​មេ​​ខ្លោង​) ភេទ​​ប្រុស អាយុ​៤៤ឆ្នាំ​ មុខរបរមិន​ពិតប្រាកដ ៤-​ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទប្រុស អាយុ៣១ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ៥-​ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបររត់​ម៉ូតូឌុប ៦-​ឈ្មោះ ម៉ៅ មន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ​បោក​អ៊ុតខោអាវ ៧-​ឈ្មោះ ស៊ឹ​ម ប៊ុ​ន​ធឿ​ន ហៅ សុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​៨-​ឈ្មោះ​កាយ គឹ​ម​លី​ន ហៅ លី​ន ភេទ ប្រុស អាយុ៣៩​ឆ្នាំ មុខរបរ លក់​ទូរ​សព្ទ័​ដៃ​។

​លោក​វ​រៈ​សេនីយ៍​ឯក ប៊ុ​ន សត្យា នាយ​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​៨​នាក់​ត្រូវ​បាន​កំលាំង​ជំនាញ​របស់​លោក​បាន​សហ​ការណ៍​ជាមួយ​នគរបាល នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល, ខេត្ត​កំពង់ចាម និង​ស្នងការ​ខេត្ត​កំពង់ស្ពឺ ស្រាវជ្រាវ ឈាន​ទៅ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៧​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែឧសភា ឆ្នាំ ២០២៣ ​បន្ទាប់​ពី​ក្រុម​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ប្ល.ន់​អាជីវករ​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែឧសភា​ឆ្នាំ ២០២៣​ នៅ​ចំណុច​ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ តាម​ផ្លូវលំ ភូមិ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​លោកវរសេនីយ​ឯក​បាន​ប​ន្តថា នៅ​ក្នុង​សកម្មភាព​ភាព​ជនសង្ស័យ​មាន​គ្នា​ចំនួន៥នាក់​ជិះ​ម៉ូតូ​ចំនួន២​គ្រឿង​ និងរ៉ឺ​ម៉ក​ម៉ូតូ​ចំនួន១គ្រឿង ប្រដាប់​ដោយ​អាវុ.ធ​ខ្លី​ចំនួន៤ដើម បាន​ធ្វើ​សកម្មភាព​វា.យ ​និង​បា.ញ់​គំរា.ម​ចំនួន​២​គ្រាប់​ប្ល.ន់​យក​កាបូបស្ពាយ​ដែល​មាន​មាស​ចំនួន​១២​តម្លឹង​, ​ផ្លា​ក​ទី​ន​ទឹក​៣ ​និង​ទឹក​៧​ចំនួន​១០០​តម្លឹង​ជា និង​ប្រាក់​ចំនួន​១ លាន​រៀល​ជាង​ ។ ​នៅ​ក្នុង​សក​ភាព​បណ្តាល​អោយ​ជន​រង​គ្រោះ​ឈ្មោះ​អ៊​ន ហៀ​ក ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៨ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ បាន​រង​របួស​ផង​ដែរ​។

លោក​វ​រសេនីយ៍​ឯក ប៊ុ​ន សត្យា​ បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យទាំ​ង​៨​នាក់​សុទ្ធ​សុទ្ធតែ ជា​មុខសញ្ញា​ចាស់ ដែល​ទើបតែ​ចេញពី​គុក ហើយ​មុន​ពេល​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​រៀបចំ​គម្រោង​យ៉ាង​ច្បាស់លាស់​ដោយ​មាន​អ្នក​មើលផ្លូវ និង​តាមដាន​ពី​ដំណើរ​ជន​រង​គ្រោះ​ចាក់​ចេញពីផ្ទះ​។ ​នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​អាវុ.ធ​ខ្លី​ចំនួន​៤​ដើម ក្នុង​នោះ​ម៉ាក K៥៩ ចំនួន​៣​ដើម និង​ម៉ាក CF៩៨ ចំនួន​០១​ដើម​ព្រមទាំង​គ្រាប់​មួយ​ចំនួន​, ម៉ូតូ​ចំនួន​៣​គ្រឿង និង​រ៉ឺ​ម៉ក់​ម៉ូតូ​មួយ​គ្រឿង​ព្រមទាំង​ប្រាក់​និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត​ ។​

​ការ​វាយតម្លៃ​​ថា ចោរ​ជា​មុខសញ្ញា​ចាស់ គឺ​ត្រឹម​ត្រូវ ព្រោះ​ក្រុម​នេះ​ទើប​តែ​ចេញពីពន្ធនាគារ

គួររំលឹកថា ករណី​ចោរប្ល.ន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ កាលពី​​កាលពី​ព្រឹក​ថ្ងៃ ទី​១៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ​នេះ​ គឺជា​មុខសញ្ញា​ដដែល​ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ប្ល.ន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់ កាលពី​ជាង​១៤​ទៅ​១៥​ឆ្នាំ​មុន ។ កាល​ណោះ​មាន​ករណី​ចោរ​១​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ភិនភាគ​ប្រហាក់​ហែល​គ្នា​នេះ​ដែរ បាន​ធ្វើ​សកម្មភាព​ប្ល.ន់​អាជីវករ​អ្នកលក់​មាស និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ដែល​ជន​រង​គ្រោះ​មាន​អាសយដ្ឋាន​នៅ​ជិត​គ្នា និង​កន្លែង​ប្ល.ន់​កាលពី​ព្រឹក​ថ្ងៃ ទី​១៨ ខែឧសភា នេះ ។

មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក មាន​ចោរ​១​ក្រុម​បាន​ប្រើ​កាំភ្លើងខ្លី​វាយ​ក្បាល​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ និង​បា.ញ់​ឡើង​លើ​ចំនួន​៣​ទៅ​៤​គ្រាប់ ហើយ​ប្លន់​យក​ស្បោង​ដាក់​មាស​និង​ប្រាក់​អស់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រួច​ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។ មិន​ខុស​ពី​លើក​នេះ​ទេ ជនសង្ស័យ​បាន​ធ្វើ​សកម្ម ភាព​ប្លន់​អា​វីវករ​អ្នកលក់​មាស​និង​ប្តូរ​បាក់ នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​នោះ មាន​ភិនភាគ​ស្រ​ដៀង​គ្នា​នេះ​ដែរ បាន​ប្រើប្រាស់​មធ្យោបាយ​យក​កាំភ្លើ.ងខ្លី​វា.យ​ក្បាល​ជន​រង​គ្រោះ និង​បា.ញ់​ឡើង​លើ​២គ្រាប់ ដើម្បី​គំរា.ម​ប្ល.ន់​យក​កាបូបស្ពាយ​ដែល​មាន​ដាក់​គ្រឿងអលង្ការ​ហើយ​គេចខ្លួន​បាត់​ស្រមោល ។ សកម្មភាព​នោះ​អាច​កំណត់​បាន​ថា ចោរ​ជា​មុខសញ្ញា​ចាស់ ខណៈ​ពេល​នេះ​សមត្ត​កិច្ច​ជំនាញ​បាន និង​កំពុង​ដុ.តដៃដុ.តជើង បន្ត​ស្រាវជ្រាវ តាម​កាមេរ៉ា​សុ​វត្តិភាព ដើម្បី​ឈាន​ទៅ​ក្រសោប​ក្រុម​ចោរប្ល.ន់​ប្រដាប់​អាវុ.ធ​នោះ ។

សូម​ជម្រាប​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ត្រូវ​បាន​ចោរ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើ.ងខ្លី​មក​ភ្ជង់​គំរា.ម​ប្ល.ន់​យក​កាបូបស្ពាយ​ដែល​ដាក់​គ្រឿងអលង្ការ​និង​ប្រាក់ មាន​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក សរុប​ជាង​២០​ម៉ឺន​ដុល្លារ ហើ​យ​នាំ​គ្នា​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ទាំង​ព្រឹក​ព្រលឹម ។

ករណី​ប្លន់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង ខណៈ​អាជីវក​រទាំង​២​នាក់​ប្តី​-​ប្រពន្ធ​បាន​ចាក​ចេញពីផ្ទះ​បំណង​ទៅ​ផ្សារ​ដើម្បី​ប្រកប​របរ​លក់ដូរ​ជា​ធម្មតា​ដូច​រាល់​ព្រឹក កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​ ។

អាជីវករ​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​អ៊ុ​ង ផល្លា អាយុ​៥២​ឆ្នាំ ដែល​មានមុខរ​បរជា​អ្នកលក់​មាស និង​ប្តូរ​ប្រាក់ ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ តូប​លេខ​៥០ និង​ប្ដី​ឈ្មោះ អន ហ៊ា​ក អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ព្រំដែន​គោក បាន​រង​របួស​បែកក្បាល ដោយ​ស្នាប់​កាំភ្លើ.ង ខណៈ​លោក​បាន​ចូល​ទៅ​ជួយ​ភរិយា​ដែល​ត្រូវ​ពួក​ចោរ​ភ្ជ.ង់ និង​ប្រតាយ​យក​កាបូបស្ពាយ ។

ជន​រង​គ្រោះ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​របស់​គាត់​មាន ប្រាក់ និង​គ្រឿងអលង្ការ​សរុប​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ ត្រូវ​បាន​ចោរ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មក​ធ្វើ​សកម្មភាព​ប្ល.ន់​យក​ទៅ​បាត់​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គាត់​ចេញពីផ្ទះ​ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ដូច​រាល់ដង ។

ជន​រង​គ្រោះ​បន្ត​ថា ក្រុម​ចោរ​បាន​ចាំ​រួច​ជា​ស្រេច​នៅ​ក្បែរ​ផ្ទះ ។ ពេល​ឃើញ​ពួក​គាត់​ចេញពីផ្ទះ​ដើរទៅ​ផ្សារ​(​ផ្ទះ​នៅ​ជិត​ផ្សារ​) ក៏​ស្ទុះ​មក​ឆក់​ទាញ​យក​កាបូប និង​ភ្ជង់​ដោយ​អាវុធ​ខ្លី​មក​លើ​គាត់​ជា​ភរិយា និង​យក​កាំភ្លើ.ង​វា.យ​ក្បាល​បុរស​ជា​ប្ដី ពេល​គាត់​ចូល​មក​ជួយ របួស​ដោយ​ចោរ​វាយ​១​ស្នាប់​កាំភ្លើ.ង​បាន​ដេរ​ជា​ច្រើន​ថ្នេរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជីវករ​ដែល​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រឿងអលង្ការ ដែល​ចោរប្លន់​យក​ទៅ​នោះ​មាន​ប្លា​ទី​ន​ទឹក​៧ ប្លា​ទី​ន​ទឹក​៦ និង​គ្រឿងអលង្ការ​ផ្សេង​ៗ​ទៀត និង មាន​លុយ​ខ្មែរ លុយ​ដុល្លារ​សរុប​គិត​ជា​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ ដាក់​ក្នុង​កាបូបស្ពាយ​ដើម្បី​យក​ទៅ​លក់ នៅ​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ដូច​សព្វដង ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់ ស្ពាយ​កាបូប​ដើរទៅ​ផ្សារ ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​ចោរ​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់ ដែល​ចាំ​សំកុក​ក្បែរ​ផ្ទះ បាន​ដក​កាំភ្លើ.ង​ភ្ជ.ង់​ប្ល.ន់​យក​កាបូបស្ពាយ​ទៅ​បាត់​តែ​ម្តង​ដោយ​សកម្មភាព​ប្ល.ន់​នេះ​គឺ​សឿង​ណាស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​មក​ដល់​ភ្លាម​ៗ​ដែរ ។ មន្ត្រី​សមត្ថកិច្ច​មិន​ទាន់​អាច​ផ្តល់​ការ​សន្និដ្ឋាន​បែប​ណាមួយ​ភ្លាម​ៗ​ទេ ជុំវិញ​ករណី​ប្លន់​អាជីវករ​លក់​មាស​ទាំង​ព្រលឹម​នេះ ។

ជា​ការ​កត់សម្គាល់​ករណី​ប្ល.ន់​អាជីវករ​លក់​មាស​បែប​នេះ មិនមែន​ជា​ការ​ប្ល.ន់​ដោយ​ចៃដន្យ​នោះ​ទេ ។ មុន​ពេល​ដែល​ពួក​ចោរ​វា​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នេះ គឺ​ពិត​ណាស់​ថា មានការ​តាមដាន​ច្រើន​ថ្ងៃ​មក​ហើយ​មុន​ពេល​ប្ល.ន់ ។ ក្រុម​ចោរប្ល.ន់​នេះ​វា​ហ៊ាន​ធ្វើ​តែ​ពេល​អាជីវករ​ចេញពីផ្ទះ​ទៅ​ផ្សារ​នៅ​ពេល​ព្រឹក ឬ​វិល​ត្រឡប់​ពី​ផ្សារ​នៅ​ពេល​ល្ងាច ។

អំពើ​ប្ល.ន់​អ្នកលក់​មាស​បែប​នេះ បាន​ស្ងប់ស្ងាត់​ប្រមាណ​៦​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​សកម្មភាព​ប្ល.ន់​បាន​កើតឡើង​ច្រើន​កន្លែង​នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ក៏​ស្ងាត់​រហូត​មក ។ ទោះបីជា​បែប​ណា ករណី​ប្ល.ន់​បែប​នេះ មិន​អាច​ថា​សមត្ថកិច្ច​មិនដឹង​ក្លិន​នោះ​ទេ ដោយ​កា​មេ​រ៉ា​​សុវត្ថិភាព​មាន​បង្កប់​នៅ​គ្រប់កន្លែង​ទាំង​របស់​ឯកជន​(​តាម​ផ្ទះ​) និង​របស់​សមត្ថកិច្ច​តាម​ដងផ្លូវ​ដែល​សង្ឃឹមថា​ការ​ស្រាវជ្រាវ​នឹង​ឈាន​ទៅ​បកស្បែក​ពួក​ចោរ​មិន​ខាន​ឡើយ ៕

ខាងក្រោមនេះជា​អត្ថបទពាក់ព័ន្ធ ៖

-ចាប់​បាន​ហើយ​! ក្រុម​ចោ​-​រ​ប្ល​-​ន់​-​អាជីវករ​លក់​មាស​-​ពេជ្រ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់

-អាជីវករ​លក់​មាស នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ត្រូវ​ក្រុម​ចោរ​ភ្ជ​.​ង់​ប្ល​.​ន់​អស់​ជាង​២០​ម៉ឺន​ដុល្លារ ទាំង​ព្រឹក

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ