ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ក្រុមចោ-រប្ល-ន់-អាជីវករលក់​មាស​-​ពេជ្រ​​នៅផ្សារស្ទឹងមានជ័យចាស់

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បានហើយ ។ សូមរំលឹកថា៖ អាជីវករលក់​មាស នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ត្រូវ​ក្រុម​ចោរភ្ជ.ង់​ប្ល.ន់​អស់​ជាង​២០​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បានហើយ ។ សូមរំលឹកថា៖ អាជីវករលក់​មាស នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ត្រូវ​ក្រុម​ចោរភ្ជ.ង់​ប្ល.ន់​អស់​ជាង​២០​ម៉ឺន​ដុល្លារ ទាំងព្រឹក​​

យោង​តាម​ផេ​ក​ស្នងការនគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​ឱ្យ​ដឹងនាថ្ងៃទី៣១ ឧសភា នេះ​ថា ជន​សង្ស័យ​មាន​ចំនួន​៨​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៧​និង​១០​នាទី ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ។

តាម​ផេ​ក​ស្នងការ​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ទៀត​ថា ករណី​ប្លន់​យក​កាបូបស្ពាយ​ដែល​មាន​មាស​ចំនួន​១២​តម្លឹង​, ផ្លា​ក​ទី​ន​ទឹក​៣​និង​ទឹក​៧​ចំនួន​១០០​តម្លឹង​ជាង និង​ប្រាក់​ចំនួន​១​លាន​រៀល​ជាង​) នៅ​ចំណុច​​ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៥ នាក់ ជិះ​ម៉ូតូ​ចំនួន ០២​គ្រឿង និង រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន ០១ គ្រឿង ប្រដាប់​ដោយ​អាវុធ​ខ្លី​ចំនួន ០៤ ដើម ពី​ជន​រង​គ្រោះ​កំពុង​ដើរ​ស្ពាយ​កាបូបស្ពាយ ពណ៌ ខ្មៅ បាន​សម្រេច​រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ០៨ នាក់ ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ ,​ខេត្តកណ្តាល​,​ខេត្តកំពង់ស្ពឺ និង​ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​ករណី​ខាងលើ ចាប់​យក​វត្ថុ​តាង​អាវុធ​ខ្លី​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព និង​ភស្តុ​តាង​ជា​គ្រឿងអលង្ការ​មួយ​ចំនួន​របស់​ជន​រង​គ្រោះ​បញ្ជូន​មក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៖១-​ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៣០០ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

២-​ឈ្មោះ យី បូ​ឡី ហៅ ៧៤ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​រាជធានី​ភ្នំពេញ ៣-​ឈ្មោះ គឹ​ម សុធា​រ៉ា ហៅ គឹ​ម ចិន្តា ហៅ គឹ​ម វាសនា ហៅ ផល ធា​រ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

៤-​ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិត​ប្រា​កដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្​តកណ្តាល ៥-​ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​មិន​ពិតប្រាកដ ៦-​ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោក​អ៊ុតខោអាវ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តាំង​រលាំង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ៧-​ឈ្មោះ ស៊ឹ​ម ប៊ុ​ន​ធឿ​ន ហៅ សុង ភេទ ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ផ្ទះ​ជួល ផ្លូវ​លំ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៨-​ឈ្មោះ កាយ គឹ​ម​លី​ន ហៅ លី​ន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ទូរ​សព្ទ័ ដៃ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​បឹង​ណាយ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

​សម្រាប់​វត្ថុ​តាងដែល​ដកហូត​បានមកវិញ​មាន ស្បែកជើង​ប៉ា​តា​ពណ៌​ខ្មៅ​ចំនួន​០១​គូ​, អាវ​សាច់​ក្រណាត់​ពណ៌​ក្រហម​,​ខោជើងវែង​ពណ៌ ទឹកដោះគោ ,​មួក​សុវត្ថិភាព​ណ៌​ខ្មៅ​ចំនួន​០១ ,​បៀរ​០២​ហ៊ូ និង​ក្រមា​ពណ៌​ក្រហម ។ អាវុធ​ខ្លី​ម៉ាក K៥៩ លេខ ០៩១៥ ចំនួន ០១ ដើម និង​បង់​ចំនួន ០១ -​អាវុធ​ខ្លី​ម៉ាក K៥៩ លេខ ១២៨៧ ចំនួន ០១ ដើម និង​បង់​ចំនួន ០១ -​អាវុធ​ខ្លី​ម៉ាក K៥៩ លេខ ៥៣២២ ចំនួន ០១ ដើម និង​បង់​ចំនួន ០១អាវុធ​ខ្លី​ម៉ាក CF៩៨ លេខ ០០៥៧២៩ ០៧ ២៣៦ ចំនួន ០១ ដើម និង​បង់​ចំនួន ០២ -​គ្រាប់​អាវុធ​ខ្លី​ម៉ាក K៥៩ ចំនួន១០គ្រាប់ -​គ្រាប់​អាវុធ​ខ្លី​ម៉ាក CF៩៨ ចំនួន ១៨ គ្រាប់ -​ទូរ​សព្ទ័​ដៃ​ម៉ា​កវី​វ៉ូ ពណ៌ ខ្មៅ ចំនួន ០១គ្រឿង -​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន ពណ៌ ស ចំនួន ០១ គ្រឿង-​ទូរ​សព្ទ័​ដៃ​ម៉ាក​ណូ​គៀ (​ម៉ិច​ចុច​ពិល​) ពណ៌ស ចំនួន ០១ គ្រឿង -​ទូរ​សព្ទ័​ដៃ​ម៉ា​កវី​វ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១ គ្រឿង-​ម៉ូតូ​ម៉ាក​ហុងដា​ហ្ស៊ូ​មមើ ពណ៌​ស ក្រហម ពាក់​ផ្លា​ក​លេខ ១V-៩៦៣១​ចំនួន ០១ គ្រឿង -​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌ ស លេខ​តួ ៦៧២៣១១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១០-២១៦២ -​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស ពណ៌ ក្រហម បិទ​ស្កុ​ត​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១GK- ៧២៧៧ ចំនួន ០១​គ្រឿង​-​រ៉ឺ​ម៉ក​ម៉ូតូ ពណ៌ ក្រហម គ្មាន​ផ្លា​ក​លេខ ចំនួន ០១ គ្រឿង​ភ​ស្ត​តាង​ចាប់​យក​-​គ្រឿងអលង្ការ ពណ៌​លឿង​ស្លេក​មួយ​ចំនួន (​ខ្សែ​ក​,​ចិញ្ចៀន​,​ខ្សែដៃ​,​បន្តោង​ខ្សែ​ក​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូមបញ្ជាក់ដែរ ចោរប្លន់​​អ្នកលក់មាស​​ផ្សារ​ស្ទឹង​មាន​ជ័យ​​​ជា​មុខ​សញ្ញា​​ចាស់​ធ្លាប់​ប្លន់​​​​កាល​១៤​ទៅ​១៥​ឆ្នាំ​​មុន​

អត្ថបទសរសេរ ដោយ