ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករលក់​មាស នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ត្រូវ​ក្រុម​ចោរភ្ជ.ង់​ប្ល.ន់​អស់​ជាង​២០​ម៉ឺន​ដុល្លារ ទាំងព្រឹក​​

11 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​​តាមព័​ត៌​មាន​បឋម​​បាន​ឱ្យ​ដឹង​ថា​ អាជីវករ​លក់​មាស​ពេជ្រ នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​

​រាជធានីភ្នំពេញ ៖ ​​តាមព័​ត៌​មាន​បឋម​​បាន​ឱ្យ​ដឹង​ថា​ អាជីវករ​លក់​មាស​ពេជ្រ នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ត្រូវ​បាន​ក្រុម​ចោរប្រដាប់​អាវុ.ធភ្ជង់​ប្ល.ន់បាន​សម្រេច​យក​អស់​ជាង​២០​ម៉ឺន​ដុល្លារ ខណៈ​​ដែល​​ជីវកររងគ្រោះ ​ទើបនឹង​ធ្វើ​ដំណើរ​ចេញពីផ្ទះ​។

ហេតុ​ការ​ណ៏​​ខាងលើ​នេះ​​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ ២០២៣ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​យក​គ្រឿងអលង្ការ មាន​ប្លា​ក​ទី​ន​ទឹក​៧ ប្លា​ក​ទី​ន​ទឹក​៦ និង​គ្រឿងអលង្ការ​ផ្សេង​ៗ​ទៀត និង​មាន​លុយ​ខ្មែរ លុយ​ដុល្លារ ដាក់​ក្នុង​កាបូបស្ពាយ​ ដើម្បី​យក​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ដូច​សព្វដង ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​កំពុង​ស្ពាយ​កាបូប​ដើរទៅ​ផ្សារ ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ មាន​ជនសង្ស័យ​ជិះ​ម៉ូតូ២​គ្រឿង​ មាន​គ្នា៤​នាក់ បាន​ដក​កាំភ្លើ.ង​ភ្ជ.ង់​ប្ល.ន់ និង​បាន​វា.យ​ទៅ​លើ​អ្នក​ចូល​ទៅ​ជួយ បណ្តាល​អោយ​បែ.កក្បាល​ហូរ​ឈា.ម​ជោក​ ។ ភ្លាម​ៗ នោះ​ក្រុម​ចោរប្ល.ន់​ប្រដាប់​អាវុ.ធ បាន​រត់គេច​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ និង​បន្ត​សាកសួរ​ជន​រង​គ្រោះ​បន្ថែម និង​បន្ត​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​ (ដោយ ៖ រដ្ឋា​)