រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថា ករណីចោរប្លន់អាជីវករលក់មាសនិងប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យ កាលពីម្សិលមិញនោះគឺជាមុខសញ្ញាដដែលដែលធ្លាប់ធ្វើសកម្មភាពប្លន់អាជីវករលក់មាស និងប្តូរប្រាក់កាលពីជាង១៤ទៅ១៥ឆ្នាំមុន ជំនាន់លោក ប៉ូ មុត នៅជាអធិការនៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ ។ សូមរំលឹកថា៖ អាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យចាស់ ត្រូវក្រុមចោរភ្ជ.ង់ប្ល.ន់អស់ជាង២០ម៉ឺនដុល្លារ ទាំងព្រឹក

កាលណោះ មានករណីចោរ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ភិនភាគប្រហាក់ហែលគ្នានេះដែរ បានធ្វើសកម្មភាពប្លន់អាជីវករអ្នកលក់មាស និងប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យចាស់ ដែលជនរងគ្រោះមានអាសយដ្ឋាននៅជិតគ្នា និងកន្លែងប្លន់កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ។ មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌបានឲ្យដឹងទៀតថា វេលាម៉ោងប្រមាណ៨ព្រឹក មានចោរ១ក្រុមបានប្រើកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះ២នាក់ប្តីប្រពន្ធ និងបាញ់ឡើងលើចំនួន៣ទៅ៤គ្រាប់ ហើយប្លន់យកស្បោងដាក់មាសនិងប្រាក់អស់ប្រមាណជាង២ម៉ឺនដុល្លារអាមេរិក រួចជិះគេចខ្លួនដោយសុវត្តិភាព ។

មិនខុសពីលើកនេះទេ ជនសង្ស័យបានធ្វើសកម្មភាពប្លន់អាវីវករអ្នកលក់មាសនិងប្តូរបាក់នៅផ្សារស្ទឹងមានជ័យនោះ មានភិនភាគស្រដៀងគ្នានេះដែរ បានប្រើប្រាស់មធ្យោបាយយកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះ និងបាញ់ឡើងលើ២គ្រាប់ ដើម្បីគំរាមប្លន់យកកាបូបស្ពាយដែលមានដាក់គ្រឿងអលង្ការហើយគេចខ្លួនបាត់ស្រមោល ។ សកម្មភាពនោះអាចកំណត់បានថា ចោរជាមុខសញ្ញាចាស់ ខណៈពេលនេះសមត្តកិច្ចជំនាញបាន និងកំពុងដុតដៃដុតជើង បន្តស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព ដើម្បីឈានទៅក្រសោបក្រុមចោរប្លន់ប្រដាប់អាវុធនោះ ។

សូមជម្រាបថា ពីរនាក់ប្តីប្រពន្ធដែលជាអាជីវករលក់មាស និងប្តូរប្រាក់ក្នុងផ្សារស្ទឹងមានជ័យចាស់ ត្រូវបានចោរមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីមកភ្ជង់គំរាមប្លន់យកកាបូបស្ពាយដែលដាក់គ្រឿងអលង្ការនិងប្រាក់ មានប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក សរុបជាង២០ម៉ឺនដុល្លារ ហេីយនាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាពទាំងព្រឹកព្រលឹម ។

ករណីប្លន់គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង ខណៈអាជីវករទាំង២នាក់ប្តី-ប្រពន្ធបានចាកចេញពីផ្ទះបំណងទៅផ្សារដើម្បីប្រកបរបរលក់ដូរជាធម្មតាដូចរាល់ព្រឹក កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
អាជីវកររងគ្រោះជាប្រពន្ធឈ្មោះអ៊ុង ផល្លា អាយុ៥២ឆ្នាំ ដែលមានមុខរបរជាអ្នកលក់មាស និងប្តូរប្រាក់ ក្នុងផ្សារស្ទឹងមានជ័យចាស់ តូបលេខ៥០ និងប្ដីឈ្មោះ អន ហ៊ាក អាយុ៥៥ឆ្នាំ ជាមន្ត្រីនគរបាលព្រំដែនគោក បានរងរបួសបែកក្បាល ដោយស្នាប់កាំភ្លើង ខណៈលោកបានចូលទៅជួយភរិយាដែលត្រូវពួកចោរភ្ជង់ និងប្រតាយយកកាបូបស្ពាយ ។

ជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិរបស់គាត់មាន ប្រាក់ និងគ្រឿងអលង្ការសរុបប្រមាណជិត២០ម៉ឺនដុល្លារ ត្រូវបានចោរ៤នាក់ ជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពប្លន់យកទៅបាត់ភ្លាមៗ បន្ទាប់ពីពួកគាត់ចេញពីផ្ទះហើយធ្វើដំណើរទៅផ្សារស្ទឹងមានជ័យចាស់ដូចរាល់ដង ។
ជនរងគ្រោះបន្តថា ក្រុមចោរបានចាំរួចជាស្រេចនៅក្បែរផ្ទះ ។ ពេលឃើញពួកគាត់ចេញពីផ្ទះដើរទៅផ្សារ(ផ្ទះនៅជិតផ្សារ) ក៏ស្ទុះមកឆក់ទាញយកកាបូប និងភ្ជង់ដោយអាវុធខ្លីមកលើគាត់ជាភរិយា និងយកកាំភ្លើងវាយក្បាលបុរសជាប្ដី ពេលគាត់ចូលមកជួយ របួសដោយចោរវាយ១ស្នាប់កាំភ្លើងបានដេរជាច្រើនថ្នេរ ។

បើតាមប្រភពព័ត៌មានពីអាជីវករដែលរងគ្រោះបានប្រាប់ឱ្យដឹងថា គ្រឿងអលង្ការ ដែលចោរប្លន់យកទៅនោះមានប្លាទីនទឹក៧ ប្លាទីនទឹក៦ និងគ្រឿងអលង្ការផ្សេងៗទៀត និង មានលុយខ្មែរ លុយដុល្លារសរុបគិតជាទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ដាក់ក្នុងកាបូបស្ពាយដើម្បីយកទៅលក់ នៅក្នុងផ្សារស្ទឹងមានជ័យចាស់ដូចសព្វដង ។ ប៉ុន្តែនៅពេលដែលគាត់ ស្ពាយកាបូបដើរទៅផ្សារ ភ្លាមៗនោះក៏ស្រាប់តែចោរជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ ដែលចាំសំកុកក្បែរផ្ទះ បានដកកាំភ្លើងភ្ជង់ប្លន់យកកាបូបស្ពាយទៅបាត់តែម្តងដោយសកម្មភាពប្លន់នេះគឺសឿងណាស់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ភ្លាមៗដែរ ។ មន្ត្រីសមត្ថកិច្ចមិនទាន់អាចផ្តល់ការសន្និដ្ឋានបែបណាមួយភ្លាមៗទេ ជុំវិញករណីប្លន់អាជីវករលក់មាសទាំងព្រលឹមនេះ ។

ជាការកត់សម្គាល់ ករណីប្លន់អាជីវករលក់មាសបែបនេះ មិនមែនជាការប្លន់ដោយចៃដន្យនោះទេ ។ មុនពេលដែលពួកចោរវាហ៊ានធ្វើសកម្មភាពបែបនេះ គឺពិតណាស់ថា មានការតាមដានច្រើនថ្ងៃមកហើយមុនពេលប្លន់ ។ ក្រុមចោរប្លន់នេះវាហ៊ានធ្វើតែពេលអាជីវករចេញពីផ្ទះទៅផ្សារនៅពេលព្រឹក ឬវិលត្រឡប់ពីផ្សារនៅពេលល្ងាច ។ អំពើប្លន់អ្នកលក់មាសបែបនេះ បានស្ងប់ស្ងាត់ប្រមាណ៦ឆ្នាំមកហើយ បន្ទាប់ពីសកម្មភាពប្លន់បានកើតឡើងច្រើនកន្លែងនៅក្នុងឆ្នាំ២០១៧ ហើយក៏ស្ងាត់រហូតមក ។
ទោះបីជាបែបណា ករណីប្លន់បែបនេះ មិនអាចថាសមត្ថកិច្ចមិនដឹងក្លិននោះទេ ដោយកាមេរាំសុវត្ថិភាពមានបង្កប់នៅគ្រប់កន្លែងទាំងរបស់ឯកជន (តាមផ្ទះ) និងរបស់សមត្ថកិច្ចតាមដងផ្លូវដែលសង្ឃឹមថាការស្រាវជ្រាវនឹងឈានទៅបកស្បែកពួកចោរមិនខានឡើយ ៕

ចែករំលែកព័តមាននេះ