កែប្រព័ន្ធតុលាការ ផ្ទុះបាតុកម្មធំនៅអ៊ីស្រាអែលក្រោយដករដ្ឋមន្ត្រីការពារជាតិ
ប្រទេសអ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី២៦
ប្រទេសអ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី២៦
ប្រទេសអ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី២៦មីនា បានដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលមុននេះអំពាវនាវឲ្យផ្អាកសិនដំណើរការកែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសដ៏ចម្រូងចម្រាស់ តែជាការចង់បានរបស់រដ្ឋាភិបាល។ គួររំលឹកថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញពីតំណែង
ក្រោយការប្រកាសដកតំណែងរដ្ឋមន្ត្រីការពារជាតិ បាតុករច្រើនពាន់នាក់លើកគ្នាមកកាន់វិថីKAPLAN កណ្ដាលក្រុងតែលអាវីវ កន្លែងដែលបាតុករតែងប្រមូលផ្ដុំគ្នារៀងរាល់សប្ដាហ៍ ចាប់តាំងពីរដ្ឋាភិបាលបង្ហាញកាលពីខែមករា គម្រោងកែប្រែប្រព័ន្ធតុលារ របស់ប្រទេសមក។ ការកែទម្រង់តុលាការនោះ ដែលសំដៅបង្កើនអំណាចរបស់សមាជិកសភាខ្ពស់ជាងអំណាចចៅក្រម តាមពួកប្រឆាំងថាជាការបំផ្លាញលក្ខណៈប្រជាធិបតេយ្យរបស់រដ្ឋអ៊ីស្រាអែល។
លោកបេនចាមីន នេតាន់យ៉ាហ៊ូ និងបណ្ដាសម្ព័ន្ធមិត្តស្ដាំនិយមជ្រុលនិងអ័រតូដុកជ្រុល យល់ថា ការកែប្រែនោះចាំបាច់ដើម្បីធ្វើឲ្យមានតុល្យភាពគ្នា រវាងតំណាងរាស្ត្រនិងតុលាការកំពូលដែលពួកគេយល់ថា មាននិន្នាការនយោបាយ។ លោកបេនចាមីន នេតាន់យ៉ាហ៊ូ បានសម្រេចដកតំណែងរដ្ឋមន្ត្រីការពារប្រទេសលោកយ៉ូអាហ្វហ្គាឡង់ ក៏ព្រោះតែលោកស្នើផ្អាកដំណើរការកែទម្រង់តុលាការនេះ។
លោកនិយាយកាលពីយប់ថ្ងៃទី២៥ មីនាថា លោកមានការភ័.យខ្លា.ចការបន្តបែកបាក់ ក្នុងផ្ទៃប្រជាជនលើសំណុំរឿងនោះ ដែលជាការគម្រាមកំហែងពិតប្រាកដដល់់សន្តិសុខអ៊ីស្រាអែល។
សហរដ្ឋអាមេរិកថ្លែងកាលពីថ្ងៃទី២៦មីនាថា ខ្លួនសម្ដែងការព្រួយបារម្ភខ្លាំង ចំពោះសភាពការណ៍នៅអ៊ីស្រាអែល ហើយអំពាវនាវឲ្យមានការសម្របសម្រួលគ្នារវាងបណ្ដាភាគី៕
ចែករំលែកព័តមាននេះ