ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញពីតំណែង

1 ឆ្នាំ មុន

ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់បាននាំគ្នាតវ៉ានៅតាមដងផ្លូវនៃទីក្រុងនានារបស់អ៉ីស្រាអែលនៅល្ងាចថ្ងៃទី ២៦ ខែមីនា បន្ទាប់ពីនាយករដ្ឋមន្ត្រី Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៧ ខែមីនា…

ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់បាននាំគ្នាតវ៉ានៅតាមដងផ្លូវនៃទីក្រុងនានារបស់អ៉ីស្រាអែលនៅល្ងាចថ្ងៃទី ២៦ ខែមីនា បន្ទាប់ពីនាយករដ្ឋមន្ត្រី Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ Yoav Gallant ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីលោកបានសម្តែងការប្រឆាំងចំពោះផែនការរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ការតវ៉ានៅល្ងាចថ្ងៃទី២៦ ខែមីនា បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិរយៈពេលជាច្រើនខែទាក់ទងនឹងផែនការរបស់រដ្ឋាភិបាលអ៉ីស្រាអែលក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

លោក Gallant គឺជាមន្ត្រីជាន់ខ្ពស់ដំបូងគេនៃគណបក្ស Likud ដែលកំពុងកាន់អំណាចដែលនិយាយប្រឆាំងនឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសនេះ។

នៅក្នុងទីក្រុង Tel Aviv ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតំបន់ផ្លូវហាយវេ Ayalon ដោយរារាំងសកម្មភាពនៅលើផ្លូវចរាចរណ៍សំខាន់របស់ទីក្រុង។ ការ​តវ៉ា​ក៏​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង Beersheba, Haifa និង Jerusalem។

ទន្ទឹមនឹងនេះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាជុំវិញផ្ទះឯកជនរបស់លោកនាយករដ្ឋមន្ត្រី Netanyahu ។កម្លាំងប៉ូលិសបានប៉ះទង្គិចជាមួយក្រុមបាតុករ ហើយត្រូវបានបង្ខំឱ្យប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្ស។

អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងជាមេដឹកនាំបក្សប្រឆាំង លោក Yair Lapid បាននិយាយថា ការបណ្តេញលោក Gallant គឺការគំរាមកំហែងដល់សន្តិសុខជាតិ ហើយមិនអើពើនឹងការព្រមានពីមន្ត្រីការពារជាតិ៕