ខេត្តបន្ទាយមានជ័យ ៖ ដើមពង្រ ទំហំ៣ឱប ដែលមានអាយុកាលជាង១០០ឆ្នាំ ហើយរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំនោះ ពេលនេះត្រូវបានលើកឡើងបញ្ឈរ និងដាំឡើងវិញហើយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ នៅបរិវេណវិទ្យាល័យថ្មពួក ស្ថិតក្នុងឃុំថ្មពួក ស្រុកថ្មពួក។
![Picture]()
បើតាមលោក លីវ គុណ មេឃុំថ្មពួក បានប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅស្រុកថ្មពួក មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលប៉ះពាល់ប៉ះពាល់២ឃុំ និងធ្វើឱ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន១៩០ខ្នង រួមមានអគារសាលារៀនចំនួន៥ខ្នង ក៏ត្រូវបានប៉ើងដំបូល និងដើមឈើជាច្រើនដើម ត្រូវបានដួលរលំ ក្នុងនោះមានដើមពង្រ១ដើម ដែលមានអាយុកាលជាង១០០ឆ្នាំ ក៏ត្រូវបានដួលរលំដល់ដីនៅបរិវេណវិទ្យាល័យថ្មពួកផងដែរ។
![Picture]()
លោកបានបញ្ជាក់ថា ក្រោយដើមពង្រ១ដើមក្នុងបរិវេណវិទ្យាល័យថ្មពួក បានដួលរលំដល់ដី ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នោះ ក្នុងនាមអាជ្ញាធរឃុំ និងលោកគ្រូ អ្នកគ្រូ មាតាបីតា បានសម្រេចកាត់មែកចេញ រួចដាំឡើងវិញ ដើម្បីទុកអោយកូនចៅបានឃើញអភិរក្សទុក ដែលមានដើមពង្រអាយុជាង១០០ឆ្នាំ និងមានទំហំរហូតដល់ទៅ៣ឱប ហើយក៏ជាម្លប់ក្នុងបរិវេណវិទ្យាល័យថ្មពួក។
![Picture]()
លោក លីវ គុណ បានបញ្ជាក់ថា ដើមពង្រ ដែលមានអាយុកាលជាង១០០ឆ្នាំ ដែលត្រូវបានកាត់មែកចេញ ហើយដាំឡើងវិញនេះ ត្រូវបានចំណាយថវិការជាង១លានរៀល ដោយជួលកាត់មែកចេញ និងអ៊េស្កាទ័រលើកដើមឈើនោះបញ្ឈរឡើងវិញ ហើយនឹងដាក់ទុយោទឹកសម្រាប់ស្រោចស្រប និងធ្វើខឿនជុំវិញដើមឈើនោះ សម្រាប់ទប់ដើម និងជាកន្លែងសម្រាប់សិស្សអង្គុយលេងផងដែរ។
គួររំលឹកថា ៖ ដើមពង្រទំហំ៣ឱបមានអាយុកាលជាង១០០ឆ្នាំរងគ្រោះរលំដោយខ្យល់កន្ត្រាក់ត្រូវកាត់មែកចេញលើកដាំឡើងវិញ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ