បន្ទាយមានជ័យ ៖ ដើមពង្រទំហំ៣ឱបដែលមានអាយុកាលជាង១០០ឆ្នាំរងគ្រោះរលំដោយខ្យល់កន្ត្រាក់ត្រូវលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរកាត់មែកចេញលើកដាំឡើងវិញ នៅបរិវេណវិទ្យាល័យថ្មពួក ស្ថិតភូមិ.ឃុំ.ស្រុកថ្មពួក។
![Picture]()
លោកមេឃុំថ្មពួកបានប្រាប់ថា ៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នៅស្រុកថ្មពួកមាន៣ឃុំ រងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១៩០ខ្នង និងសាលារៀនចំនួន៥ខ្នង ដែលបណ្តាលប៉ើងដំបូល និងរលំ បណ្តាលដួលរលំដើមឈើជាច្រើនដើម និងដើមពង្រ១ដើមក្នុងបរិវេណវិទ្យាល័យថ្មពួក ដែលមានអាយុកាលជាង១០០ឆ្នាំ។
![Picture]()
លោកមេឃុំបានបញ្ជាក់ថា ៖ ដើមពង្រមានអាយុកាលជាង១០០ឆ្នាំ កើតមុនកសាងអគារសិក្សាវិទ្យាល័យថ្មពួក ហើយដើមពង្រនេះត្រូវសាលារៀនធ្វើខឿនឥតការពារដែលមានប្រវែងពីគល់ដើមពង្រប្រវែង១ម៉ែត្រកន្លះជុំវិញជាកន្លែងសម្រាប់សិស្សអង្គុយលេង និងមានទំហំដើមឱប៣ជុំដែលមានកម្ពស់ជាង៤០ម៉ែត្រមានស្លឹកច្រើនជាម្លប់ដ៏ត្រជាក់។
![Picture]()
លោកមេឃុំបានបញ្ជាក់ថា ៖ ក្រោយពីដើមពង្រ១ដើម ដែលមានអាយុកាលជាង១០០ឆ្នាំត្រូវបានរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលរលំដល់ដីលោកគ្រូ.អ្នកគ្រូគណៈកម្មការមាតាបិតាសិស្ស និងសិស្ស និងអតីតសិស្សធ្លាប់សិក្សាក្នុងសាលារៀនវិទ្យាល័យថ្មពួក មានការសោកស្តាយបានមូលមតិគ្នាសម្រេចកាត់មេឃចេញហើយជួលអ៊ែស្កាទ័រ និងលើកឡើងវិញ ដើម្បីថែទាំងអោយរស់ឡើងវិញសម្រាប់អោយកូនចៅជំនាន់ក្រោយបានឃើញដើមពង្រដែលមានអាយុកាលជាង១០០ឆ្នាំសម្រាប់អភិរក្សទុកមើលទៅពេលអនាគត៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ