ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន យឹម ស៊ីណន និង ហ៊ុន កុសល ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​ប្រមា​.​ថ​លើ​អង្គ​ព្រះ​មហា​ក្សត្រ ​​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ឧត្តមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​នោះ ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​នោះ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣​នេះ​ហើយ ពាក់ព័ន្ធ​បទល្មើស ទី​១- បទ​ញុះញង់ និង​ទី​២- ពី​បទ​ប្រមា​.​ថ​លើ​អង្គ​ព្រះមហាក្សត្រ​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះ បាន​ថ្លែង​ផង​ដែរ​ថា ៖ មិន​លើកលែងទោស​ជា​ដាច់ខាត​ដល់​ពពួក​ក្រុម​ជ្រុលនិយម​ដែល​បាន​ប្រមា​.​ថ​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្តា​រៈ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​នាយក​រដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​បន្ត​ថា មានការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម ដែល​ជា​ចេតនា​ដ៏​អាក្រក់​ប្រមា​.​ថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ និង​កិត្តិយស​របស់​នាយក​រដ្ឋមន្ត្រី ក្នុង​ពេល​ព្រះ​អង្គ​យាង​ជា​ព្រះរាជ​អធិបតី​ដ៏​វិសេសវិសាល ប្រោស​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិកីឡា សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ប្រាសាទអង្គរវត្ត​។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​បន្ត​ទៀត​ថា ពេល​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុមប្រឆាំង​២​នាក់ ហ៊ុន កុសល និង យឹ​ម ស៊ី​ណ​ន កាលពីថ្ងៃទី ២១ ខែមីនា ​ម្សិលមិញនេះ ទាក់ទង​នឹង​ការ​បង្ហោះ​សារ​ប្រមា​.​ថ​លើ​ព្រះ​ចេស្ដា អង្គ​ព្រះមហាក្សត្រ​។ សម្ដេច​តេ​ជោ ថ្លែង​បញ្ជាក់​បន្ថែម​ទៀត​ថា សម្ដេច​នឹង​មិន​លើកលែងទោស​ឱ្យ​ជា​ដាច់ខាត ចំពោះ​ជន​ណា​ដែល​មូល​បង្កាច់​ខុស​ពី​ការ​ពិត ដោយ​សង្កត់​នូវ​ការ​ព្រ​មា​.​ន​ធ្ងន់​ៗ​ថា «​លើក​នេះ​សំពង​ហើយ កុំ​ថា​សំពង​លើ​សិទ្ធិ​ប​ញ្ជេ​ញ​មតិ តែ​សំពង​លើ​ជន​ដែល​ប្រមា​.​ថ​ដល់​ព្រះ​ចេស្តា អង្គ​ព្រះមហាក្សត្រ និង​មូល​បង្កាច់​បំផ្លាញ​កេរ្តិ៍ឈ្មោះ​នាយក​រដ្ឋមន្ត្រី​»​។

ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ ជំរុញ​ដល់​គ្រប់​ទូរទស្សន៍​ទាំងអស់​ចាក់​ផ្សាយ​ឡើង​វិញ​នូវ ព្រះរាជ​ពិធី​ប្រោស​ព្រះ​រាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ពិធី​រត់​ភ្លើង​គប់​កីឡា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ម្សិលមិញ ដើម្បី​ឱ្យ​ពលរដ្ឋ​បានឃើញ​ពី​ការ​គោរព​ប្រ​ណិ​ប​ត្តិ​របស់​សម្ដេច​តេ​ជោ ចំពោះ​អង្គ​ព្រះមហា​ក្សត្រ​។ គួរ​បញ្ជាក់ថាហេតុ​អ្វី​បាន​ពួក​គេ​ចូល​ចិត្ត​បង្ករឿង​ម្ល៉េះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ