ហេតុអី បានពួកគេចូលចិត្តបង្ករឿងម្លេះ?
- ភ្នំពេញ
ភ្នំពេញ៖ «ហេតុអី បានពួកគេចូលចិត្តបង្ករឿងម្លេះ?» សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណួរនេះ នៅក្នុងប្រព័ន្ធតេឡេក្រាមរបស់សម្តេចផ្ទាល់ នាព្រលប់ថ្ងៃទី២១ ខែមីនា…
ភ្នំពេញ៖ «ហេតុអី បានពួកគេចូលចិត្តបង្ករឿងម្លេះ?» សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណួរនេះ នៅក្នុងប្រព័ន្ធតេឡេក្រាមរបស់សម្តេចផ្ទាល់ នាព្រលប់ថ្ងៃទី២១ ខែមីនា…
ភ្នំពេញ៖ «ហេតុអី បានពួកគេចូលចិត្តបង្ករឿងម្លេះ?» សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណួរនេះ នៅក្នុងប្រព័ន្ធតេឡេក្រាមរបស់សម្តេចផ្ទាល់ នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ ភ្លាមៗ ក្រោយសម្តេចតេជោ បានផ្សព្វផ្សាយនូវអត្ថបទព័ត៌មាន ស្តីពី «សមត្ថកិច្ចចាប់ខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោយសរសេរនៅលើបណ្តាញសង្គមញុះញង់ ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ»។
រូបភាពព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀប វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជន មានការភាន់ច្រឡំ។
ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះ យើងអាចឃើញច្បាស់ថា នរណាជាស្តេច ផែនដីពិតប្រាកដ»។
ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះថា៖ «ឃើញពួកគេ ធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មាន ចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលប្រជារាស្ត្រខ្មែរ មិនអាចខ្វះបាន»។
តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់លោក យឹម ស៊ីណន សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។
សម្តេចតេជោ បានបញ្ជាក់ថា «មានតែព្រះមហាក្សត្រទេ ដែលព្រះអង្គដឹងច្បាស់»។ សម្តេច ក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោស ទើបចម្លែក ព្រោះនេះមិនមែនជារបៀបបញ្ចេញមតិទេ តែជាការបំភ្លៃការពិតមួយ ដោយចេតនា។ ទោះយ៉ាងណា យើងទុកជូនតុលាការ ជាអ្នកកាត់ក្តី»៕
ចែករំលែកព័តមាននេះ