ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលអប់រំកែប្រែទី៣ (ត្រពាំងផ្លុង) ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើក​លែងទោស​ដល់ទណ្ឌិត

1 នាទី មុន
  • ភ្នំពេញ

ត្រពាំង​ផ្លុ​ង ៖ យោងតាមអគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា មណ្ឌល​អប់រំ​កែប្រែ​ទី​៣ បាន​ធ្វើ​ពិធី​​ប្រកាស​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ។ ​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ភិន យ៉ា​ន…

ត្រពាំង​ផ្លុ​ង ៖ យោងតាមអគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា មណ្ឌល​អប់រំ​កែប្រែ​ទី​៣ បាន​ធ្វើ​ពិធី​​ប្រកាស​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ។

​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ភិន យ៉ា​ន ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ និង​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង និង​លោក​ឡាយ ឃាង ព្រះរាជអាជ្ញា​រង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​ធិ​បតី​ក្នុង​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ឆ្នាំ​២០២៦ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ កាលពីថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៦ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ