ឡានច្នៃដឹកដំឡូងមីកិនពេញទំហឹងលើមីនតោនផ្ទុះលាន់ដូចរន្ទះ សំណាងល្អម្ចាស់ចម្ការរួចជីវិត
- បាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា បុរសម្នាក់ខណៈពេលកំពុងបើករថយន្តច្នៃដឹកដំឡូងមីចេញពីចម្ការ ក៏បានកិនប៉ះលើមីនតោនបណ្តាលអោយផ្ទុះលាន់ដូចរន្ទះ កើតឡើតនៅវេលាម៉ោង១៧និង០៥នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោក កែប គួន អាយុ៤៣ឆ្នាំ ជាម្ចាស់ចំការ ហើយក៏ជាជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានលើកដំឡូងមីក្រៀមដាក់លើរថយន្តច្នៃ រួចបានបើកចេញពីចម្ការ ។

ភ្លាមនោះ ក៏ស្រាប់តែជាន់ប៉ះមីនតោនផ្ទុះឡើង បណ្តាលឱ្យប៉ើងធ្លាក់ពីលើឡាន តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស គឺគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។



ចែករំលែកព័តមាននេះ