ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ជនសង្ស័យ​ជនជាតិឥណ្ឌា និងចិន​ទៅតុលា​ការ ពាក់ព័ន្ធករណីហិ.ង្សាបណ្តាលឱ្យស្ត្រី​ចិនម្នាក់ស្លា.ប់

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គ​ស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​របស់​ជន​រង​គ្រោះ…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គ​ស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​របស់​ជន​រង​គ្រោះ និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ។ នេះ​បើយោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។


នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៥ នាយកដ្ឋាន​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ LAI QINGXIONG ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EM4320000 ថា កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​០០​ និង​២៧​នាទី​រំលង​អធ្រា​ត្រ កូនស្រី​របស់​ខ្លួន​ឈ្មោះ LAI YUQING ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG2493150 បាន​ធ្លាក់​ពីលើ​ផ្ទះ (​ជាន់​ទី​០១) ស្ថិត​នៅ ក្រុម​ទី​០១ ភូមិ​១ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ដើម្បី​សម្រាក​ព្យាបាល ដោយ​សង្ស័យ​ករណី ឃាតកម្ម រហូត​មក​ដល់​វេលាម៉ោង​ប្រហែល​១៧​ និង​០០​នាទី ឈ្មោះ LAI YUQING បាន​ទទួលមរណៈភាព​នៅ​មន្ទីរពេទ្យ​។ ​

ក្រោយ​ទទួល​ពាក្យបណ្ដឹង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​លើ​ករណី​នេះ​ ។

ក្រោយមក ​កម្លាំង​ជំនាញ​ក៏​បាន​នាំ​ជនសង្ស័យ​ឈ្មោះ JATLA SIDDARTHA ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ឥណ្ឌា កាន់​លិខិតឆ្លងដែន លេខ​Z7920538 និង​ឈ្មោះ LI FANG ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EK9781510 មក​កាន់​នាយកដ្ឋាន​ដើម្បី​ការ​សាកសួរ​។

ច្ចុប្បន្ន នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ