សម្ពោធសួនច្បារ សម្តេចព្រះ នរោត្តម សីហនុ នៅបារាំង
រាជធានីភ្នំពេញ ៖ នាសាធារណរដ្ឋបារាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម…
រាជធានីភ្នំពេញ ៖ នាសាធារណរដ្ឋបារាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម…
រាជធានីភ្នំពេញ ៖ នាសាធារណរដ្ឋបារាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ស្តេចយាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធសួនច្បារ សម្តេចព្រះ នរោត្តម សីហនុ នៅទីក្រុង Fère-en-Tardenois ក្នុងខេត្ត Aisne ដែលទីកន្លែងនេះជាចំណុចចាប់ផ្តើម នៃជំនួបចរចារស្វែងរកសន្តិភាពជូនជាតិមាតុភូមិកម្ពុជា នៅឆ្នាំ១៩៨៧ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីសង្គ្រោមដ៏រាំរៃនៅកម្ពុជា ហើយដែលជាបន្តបន្ទាប់អាចសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ជាមូលដ្ឋានគ្រឹះដ៏សំខាន់បើកផ្លូវដល់កម្ពុជា និងពន្លឺ នៃក្តីសង្ឈឹមរបស់ប្រជារាស្ត្រខ្មែរ ឲ្យបានស្គាល់ឡើងវិញ នូវសន្តិភាព ។ នេះបើតាមគណនេយ្យហ្វេសប៊ុកមានឈ្មោះថា Norodom sihamoni (នរោត្តម សីហមុនី) នៅថ្ងៃទី៩មករា ឆ្នាំ២០២៦ ។
សួនច្បារសម្តេចព្រះ នរោត្តម សីហនុ និងបន្តតាំងនៅជាសក្ខីភាពដ៏សំខាន់ ដែលចារឹកទុកដល់កូនខ្មែរគ្រប់ជំនាន់ និងបណ្តាបរទេសទាំងឡាយអំពីប្រវត្តិសាស្ត្រ នៃពលិកម្មជូនជាតិមាតុភូមិ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្រួបបង្រួមខ្មែរគ្រប់ភាគីឲ្យចូលតុចរចារ ដើម្បីតែម្យ៉ាង គឺសេចក្តីសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី នៃកម្ពុជា នៅក្នុងពេញមួយព្រះជន្មរបស់ព្រះអង្គ ៕







ចែករំលែកព័តមាននេះ