ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញនាំសត្វគោរាប់សិបក្បាលឆ្លងដែនទៅប្រទេស​វៀតណាមតាមច្រករបៀងសំរោង

15 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​មហាជន​លើក​ឡើង​ថា​ឈ្មួញ​នាំ​សត្វ​គោរស់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ក្នុង​១​ថ្ងៃ​រាប់​សិប​ក្បាល​តាម​ច្រករបៀង​សំរោង​គ្មាន​ឃើញ​មន្ត្រី​ជំនាញ​ណា​អើពើ​ឡើយ​ ។​ ករណី​នេះ​បាន​កើតឡើង​នា​រសៀល​ថ្ងៃ​ទី​៨​មក​រា​២០២៦​នៅ​ចំណុច​ច្រករបៀង​នៃ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​សំរោង​ឃុំ​សំរោង​ស្រុក​ច​ន្ទ្រា​។ មហាជន​ឲ្យ​ដឹង​ទៀត​ថា​សត្វ​គោ​ដែល​ក្រុម​ឈ្មួញ​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​គឺជា​សត្វ​គោ ពូជ​គោបា​ធំ​ៗ និង​សត្វ​គោក្របី​ពូជ​ចម្រុះ ដោយ​ក្រុម​ឈ្មួញ​ដឹក​មក​ទម្លាក់​នៅ​ក្នុង​ក្រោល​នៅ​ជិត​ប៉ុ​ស្តិ៍នៃ​ច្រករបៀង​សំរោង​។ ទាក់ទិន​ករណី​នេះ​ដែរ​លោកប៉ា​ង​វិបុល ប្រធាន​ការិយាល័យ​បសុពេទ្យ​ស្រុក​ច​ន្ទ្រា បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា…

ខេត្តស្វាយរៀង​៖​មហាជន​លើក​ឡើង​ថា​ឈ្មួញ​នាំ​សត្វ​គោរស់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ក្នុង​១​ថ្ងៃ​រាប់​សិប​ក្បាល​តាម​ច្រករបៀង​សំរោង​គ្មាន​ឃើញ​មន្ត្រី​ជំនាញ​ណា​អើពើ​ឡើយ​ ។​ ករណី​នេះ​បាន​កើតឡើង​នា​រសៀល​ថ្ងៃ​ទី​៨​មក​រា​២០២៦​នៅ​ចំណុច​ច្រករបៀង​នៃ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​សំរោង​ឃុំ​សំរោង​ស្រុក​ច​ន្ទ្រា​។

មហាជន​ឲ្យ​ដឹង​ទៀត​ថា​សត្វ​គោ​ដែល​ក្រុម​ឈ្មួញ​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​គឺជា​សត្វ​គោ ពូជ​គោបា​ធំ​ៗ និង​សត្វ​គោក្របី​ពូជ​ចម្រុះ ដោយ​ក្រុម​ឈ្មួញ​ដឹក​មក​ទម្លាក់​នៅ​ក្នុង​ក្រោល​នៅ​ជិត​ប៉ុ​ស្តិ៍នៃ​ច្រករបៀង​សំរោង​។

ទាក់ទិន​ករណី​នេះ​ដែរ​លោកប៉ា​ង​វិបុល ប្រធាន​ការិយាល័យ​បសុពេទ្យ​ស្រុក​ច​ន្ទ្រា បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា រយៈពេល​២​ខែ​នេះ​ក្រុមហ៊ុន​ផាប់​រស្មី បាន​មក​ជួល​ក្រោលគោ នៅ​ជិត​ប៉ុ​ស្ត៍​សំរោង​ដើម្បី​ដាក់​គោក្របី​ត្រៀម​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។ ដោយ​ក្រុមហ៊ុន​ផាប់​រស្មី គេ​មាន​អាជ្ញា​ប​ន័​ប្រមូល​ទិញ​សត្វ​គោក្របី​ក្នុងស្រុក​និង​បណ្តា​ខេត្ត​នានា នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ។ ​កន្លង​មក​ក្រុមហ៊ុន​ផាប់ រស្មី នាំ​ចេញ ទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ស្រុក​រមាស​ហែក ស្រុក​រំដួល ស្រុក​ស្វាយ​ទាប ក្រុង​បា​វិត​។

ទើបតែ​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ផាប់​រស្មី បាន​មក​ជួល​ក្រោលគោ ដាក់​គោក្របី នៅ​ជិត​ប៉ុ​ស្តិ៍ព្រំដែន​សំរោង​នេះ កាលពីមុន​គឺជា​ក្រោលគោ​ក្របី របស់​ក្រុមហ៊ុន ពាហនៈ​ពាណិជ្ជ ដោយ​ក្រុមហ៊ុន​នាំ​សត្វ​គោក្របី​មក​ពី​បរទេស គឺ​មក​ពី​ប្រទេស​ថៃ ចាប់​តាំ​ង​ពី​បិទ​ព្រំដែន​ថៃ​មក​ក្រុមហ៊ុន​ពាហនៈ​ពាណិជ្ជ បាន​ផ្អាក​ការ​នាំ​ចេញ​សត្វ​គោក្របី​ទៅ​ប្រទេស​វៀតណាម​ទៀត​ទើប​ក្រុមហ៊ុន​ផាប់ រស្មី​មក​ជួល​ក្រោល​ស្តុ​ប​គោក្របីបន្ត​ ហើយ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។​ដូច្នេះ​មន្ត្រី​ជំនាញ​ការិយាល័យ​បសុពេទ្យ​ស្រុក​ច​ន្ទ្រា មិន​មានការ​ចុះ​ពិនិត្យ​អ្វី​ទេ ដោយ​គេ​បង់​ឲ្យ​ស្រុក​ខេត្ត​រួច​ហើយ​។

ចំណែក​លោក​ថន ធា​រៈ ប្រធាន​ក្រុមហ៊ុន​ផាប់ រស្មី បាន​ប្រាប់​អ្នក​សារព័ត៌មាន យើង​ថា ក្រុមហ៊ុន​មាន​អាជ្ញា​ប័ណ្ណ​ ប្រមូល​ទិញ​គោ​ក្នុងស្រុក មក​ពី​ស្រុក​រមាស​ហែក និង​មាន​អ្នក​ប្រមូល​ទិញ​នៅ​ឃុំ​ពពែ​ត​ស្រុក​ស្វាយ​ទាប​១​កន្លែង​មាន​រ​ថ​យន្ត​២​គ្រឿង នៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត​១​កន្លែង​មាន​រថយន្ត​២​គ្រឿង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​រ​ព្រំដែន​នានា​ក្នុង​ខេត្តស្វាយរៀង ដោយ​មាន​អាជ្ញាប័ណ្ណ​នាំ​ចេញ​រយៈពេល​៣​ឆ្នាំទៅ​៥​ឆ្នាំ​។​

ចំណែក​មហាជន​វិញ​បាន​លើក​ឡើង​ថា សត្វ​គោ​ដែល​ឈ្មួញ​ដឹក​មក​ទម្លាក់​នៅ​ក្នុង​ក្រោល​ជិត​ប៉ុ​ស្តិ៍ព្រំដែន​សំរោង​នេះ​គឺជា​ប្រភេទ​ពូជ​គោ កូនកាត់​ធំ​ៗ​នាំ​ចូល​ពី​បរទេស ដែល​ស្រុក​ខ្មែរ​យើង​ជា​ពិសេស​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ពុំ​សូវ​មាន​ចិញ្ចឹម​ទេ​មាន​តែ​ចិញ្ចឹម​គោ​ក្តាម ក្របី​ក្នុងស្រុក​ ។​

ព័ត៌​មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ