ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ផ្តល់​ធុងសំរាម​ ​៣០០​ធុង​ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អនាម័យ និង​បរិស្ថាន​ល្អ

21 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ធុងសំរាម​ចំនួន​៣០០​ធុង ​ត្រូវ​បានសប្បុរសជន នាំ​យក​មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ប្រើប្រាស់​ទៅ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ មាន​អនាម័យ បរិស្ថាន​ល្អ​…

រាជធានីភ្នំពេញ ​៖ ធុងសំរាម​ចំនួន​៣០០​ធុង ​ត្រូវ​បានសប្បុរសជន នាំ​យក​មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ប្រើប្រាស់​ទៅ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ មាន​អនាម័យ បរិស្ថាន​ល្អ​ ។

ពិធី​ប្រគល់ ទទួល​អំណោយ​ខាងលើ​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០៩ ខែ​មក​រា ​ឆ្នាំ​២០១៦ ក្រោម​វត្តមានលោក ហួត ហៃ, លោក ឯក ឃុន​ដឿ​ន និងលោក ឆាយ វី​រៈ អភិបាលរង​ តំណាងលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាងសប្បុរសជន នៅ​សាលា​រាជធានី​ភ្នំពេញ ​។

លោក ហួត ហៃ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ធុងសំរាម​ទាំង​៣០០​ធុង​នេះ សប្បុរសជន ប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ យក​ទៅ​ប្រើប្រាស់​ទៅ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។

លោក បន្ត ថា សម្រាប់​ធុងសំរាម​ទាំង​៣០០​ធុង​នេះ មួយ​ចំនួន​ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ឱ្យ​យក​ទៅ​ដាក់​នៅ​លើ​ផ្លូវ​ថ្មើ​ជើង​ចតុមុខ​ (Walk street) និង​មួយ​ចំនួន​ទៀត​យក​ទៅ​ដាក់​នៅ​វិមាន​ឈ្នះ-ឈ្នះ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ ដែល​ជា​បេះដូង ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អនាម័យ និង​បរិស្ថាន​ល្អ ​។

ក្នុង​ឱកាស​នោះ លោក ហួត ហៃ​អភិបាលរង ក្នុង​នាមលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សប្បុរសជន ដែល​បាន​នាំ​យក​ធុងសំរាម​មក​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅដាក់​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ