ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយ ៤៥លានដុល្លារដល់កម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន តាម​ប្រព័ន្ធ Zoom នា​រសៀល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៦ លោក Michael…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន តាម​ប្រព័ន្ធ Zoom នា​រសៀល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៦ លោក Michael George DeSombre ឧបការី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កញ្ចប់​ជំនួយ​សរុប​ចំនួន ៤៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ផ្ដល់​ជូន​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

ជាក់ស្តែង បើ​យោង​តាម ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​៩ ខែមករា​នេះ​ថា លោក Michael DeSombre ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​បញ្ជាក់​ថា ៖ សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ជំនួយ​សរុប​ចំនួន ៤៥​លាន​ដុល្លារ​សហរដ្ឋអាមេរិកដល់​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​ក្នុង​នោះថវិកា​ចំនួន​១៥​លាន​ដុល្លារ នឹង​ត្រូវ​ប្រើប្រាស់​លើ​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នៅ​តំបន់​ព្រំដែន និង​ជួយ​ដល់​ជនភៀសសឹក ហើយ​ថវិកា​ចំនួន១០​លាន​ដុល្លារ សម្រាប់​ការ​ដោះ​មីន និង​ថវិកា​ចំនួន​២០​លាន​ដុល្លារ សម្រាប់​ការ​ការងារ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អន​ឡាញ ជួញដូរ​គ្រឿង​ញៀ​.​ន និង​បទល្មើស​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ