ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ ចុះពិនិត្យផ្ទាល់​សកម្មភាព​រៀន និង​បង្រៀន​នៅ​សាលារៀន​បណ្តោះអាសន្ន​ក្នុង​ជំរំ​សុវត្ថិភាព​ចុងកាល់

20 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ…

ខេត្តឧត្តរមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​សហភាព​អឺរ៉ុប ចូលរួម​ពិនិត្យ​សកម្មភាព​រៀន និង​បង្រៀន​នៅ​សាលារៀន​បណ្តោះអាសន្ន​ក្នុង​ជំរំ​សុវត្ថិភាព​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ក្នុង​ឱកាស​នេះ​ដែរ ក៏​បាន​នាំ​យក​សម្ភារៈ​សិក្សា គ្រឿង​ឧបភោគបរិភោគ និង​សម្ភារប្រើប្រាស់​ចាំបាច់​មួយ​ចំនួន ជូន​ដល់​សិស្សានុសិស្ស​ភៀស​សឹក លោកគ្រូ​អ្នកគ្រូ មន្ត្រី​ការិយាល័យ​ស្រុក និង​ប្រធាន​ជំរំ ព្រមទាំង​ផ្តល់​ជូន​ថវិកា​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ មន្ត្រី​ការិយាល័យ​ស្រុក និង​ប្រធាន​ជំរំ ដើម្បី​បន្ត​ផ្គត់ផ្គង់ និង​គាំទ្រ​ដល់​ដំណើរការ​សាលារៀន​បណ្តោះអាសន្ន​ជំរំ​សុវត្ថិភាព​នេះ​បន្ត​ទៀត សំដៅ​ធានា​បាន​ថា សិស្សានុសិស្ស​ភៀស​សឹក​នៅ​តែ​បន្ត ទទួល​បាន​ឱកាស​សិក្សា​រៀនសូត្រ ប្រកបដោយ​គុណភាព និង​សមធម៌ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ