ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជន បាន​នាំ​យក​អំណោយទៅ​ចែក​ជូន​គ្រួសារ​ភៀស​សឹក​ ១២២​គ្រួសារ កំពុង​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​លាងដៃ

20 ម៉ោង មុន

ខេត្តសៀមរាប ៖ ថ្ងៃ​សុក្រ ទី​៩ ខែមករា ឆ្នាំ​២០២៦ លោកស្រី ឈ​ន សុ​គ​ន្ធា អភិបាលរង​ស្រុក…

ខេត្តសៀមរាប ៖ ថ្ងៃ​សុក្រ ទី​៩ ខែមករា ឆ្នាំ​២០២៦ លោកស្រី ឈ​ន សុ​គ​ន្ធា អភិបាលរង​ស្រុក តំណាង​លោក​អភិបាលស្រុក ក្រុមការងារ​ប្រចាំការ នៅ​វត្ត​វិសុទ្ធិមគ្គ និង​ក្រុមប្រឹក្សា​ឃុំ​លាងដៃ បាន​ទទួល​អំណោយ និង​ចូលរួម​ចែក​ជូន​គ្រួសារ​ភៀស​សឹក​ចំនួន ១២២​គ្រួសារ កំពុង​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​លាងដៃ ពី​ព្រះ​សហគមន៍​កាតូលិក​សន្ត​អ៊ី​ញ៉ាស ចម្ការ​ព្រះ​យេស៊ូ (​ពាក់​ស្នែង​ថ្មី​) ក្រោម​ការ​ដឹក​ដោយ​លោកឪពុក​ទ​ទិ​ត្យ លោកគ្រូ អ្នកគ្រូ និង​ក្រុមការងារ​ព្រះ​សហគមន៍ ​។

ក្នុង​មួយ​គ្រួសារ ទទួល​បាន​៖ អង្ករ​ទំងន់​២៥​គីឡូ ១​បេ អំបិល​ម៉ត់ ១​គីឡូ ខ្ទឹមស ០,៥​គីឡូ ប៊ី​ចេ​ង ០,៥​គីឡូ ប្រេងឆា ១​លី​ត្រ ស្ករស ១​គីឡូ ទឹកត្រី ១​ដប ត្រីខ ៥​កំប៉ុង សាប៊ូ​បោក​ខោអាវ​ទំងន់ ៤០០​ក្រាម ១​កញ្ចប់ និង​សាប៊ូ​លាងចាន​ចំណុះ​៤០០​ម​ម ១​ដប​។ ទន្ទឹម​នឹង​នោះ ក៏​បាន​ផ្តល់​ជូន​ធុង​ដាក់​ទឹក​ចំណុះ ៨​លី​ត្រ ចំនួន ២៣​ធុង​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ