ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ខ្មែរ​ជា​ច្រើន​មុខ នឹង​នាំ​ទៅ​កាន់​​ទីផ្សារ​កូរ៉េ នា​ពេល​​ដ៏​ខ្លី​ខាង​មុខ​នេះ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ផលិតផល​ខ្មែរ​ជា​ច្រើន​មុខ នឹង​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ នា​ពេល​អនាគត​ដ៏​ខ្លី ខាង​មុខ​នេះ​។ ការ​នាំ​ផលិតផល​ខ្មែរ​នេះ​ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ផលិតផល​ខ្មែរ​ជា​ច្រើន​មុខ នឹង​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ នា​ពេល​អនាគត​ដ៏​ខ្លី ខាង​មុខ​នេះ​។ ការ​នាំ​ផលិតផល​ខ្មែរ​នេះ​ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ បាន​ទទួល​ជួប​គណៈប្រតិភូ​ដឹកនាំ​ដោយ​ឯកឧត្តម ផល សុ​ជាតិ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ និង​តំណាង​ក្រុមហ៊ុន DCON, BARAY GLOBAL MANAGEMENT និង BARIMEX ដើម្បី​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ឯកឧត្តម ផល សុ​ជាតិ បាន​គូសបញ្ជាក់​ថា គោលដៅ​របស់​ឯកឧត្តម ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​លើក​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ទីផ្សារ​ផលិតផល​កម្ពុជា ក្នុង​ប្រទេស​កូរ៉េ សិក្សា និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា ក្នុង​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា មក​កាន់​ទីផ្សារ​កូរ៉េ និង​មាន​បំណង​ជំរុញ​បន្ថែម​លើ​ការ​នាំ​ចេញ​ផលិតផល​សក្តានុពល​កសិកម្ម​របស់​កម្ពុជា​មក​កាន់​ទីផ្សារ​កូរ៉េ ។

បន្ថែម​ពី​នេះ ឯកឧត្តម ក៏​បាន​ជួប​ក្រុមហ៊ុន​កូរ៉េ​មួយ​ចំនួន ដើម្បី​ពិភាក្សា​អំពី​ការ​នាំ​ផលិតផល​កូរ៉េ ទៅ​បំពេញតម្រូវការ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​បាន​ពិភាក្សារ​ពី​ការ​នាំ​ចូល​ផលិតផល ការ​ផ្ទេរ​ប​ច្ចក​ទេស និង​បង្កើត​រោងចក្រ​ផលិត​ក្នុង​ប្រទេស​កម្ពុជា ។

ឯកឧត្តម ឯកអគ្គរាជទូត បាន​សម្តែង​ការ​សាទរ​ចំពោះ​លទ្ធផល នៃ​ដំណើរ​ទ​សុ្ស​ន​កិច្ច​របស់​ឯកឧត្តម ផល សុ​ជាតិ ក្នុង​ប្រទេស​កូរ៉េ ។

ឯកឧត្តម​ត្រៀមខ្លួន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ក្នុង​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា មក​កាន់​ទីផ្សារ​កូរ៉េ និង​សង្ឃឹមថា នឹង​មាន​វត្តមាន​ផលិតផល​ខ្មែរ កាន់តែ​ច្រើន ក្នុង​ទីផ្សារ​កូរ៉េ នា​ពេល​អនាគត​ដ៏​ខ្លី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ