ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្វីង​តែ​មាន​ប្រយោជន៍ ! ស្តៅ​ជា​ស្ដេច​ឱសថ​បន្សាប​ជាតិពុ.ល​ក្នុង​រាង​កាយ

13 ម៉ោង មុន

ស្តៅ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ឱសថស្ថាន​ក្នុងផ្ទះ តាម​បែប​បុរាណ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សារធាតុ​ប្រឆាំង​បាក់តេរី និង​មេរោគ​យ៉ាង​សំបូរ​បែប ។ នេះ គឺជា​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ការ​ញ៉ាំ​ស្តៅ​ចំពោះ​សុខភាព…

ស្តៅ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ឱសថស្ថាន​ក្នុងផ្ទះ តាម​បែប​បុរាណ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សារធាតុ​ប្រឆាំង​បាក់តេរី និង​មេរោគ​យ៉ាង​សំបូរ​បែប ។

នេះ គឺជា​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ការ​ញ៉ាំ​ស្តៅ​ចំពោះ​សុខភាព ៖

១. ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

-​កម្ចាត់​ព្រូន និង​បញ្ចុះ​សត្វល្អិត​៖ ស្តៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​សម្លាប់​សត្វល្អិត ឬ​ព្រូន​ក្នុង​ពោះវៀន​។

-​ព្យាបាល​បញ្ហា​ក្រពះ ៖ វា​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីត និង​ព្យាបាល​ដំបៅ​ក្រពះ ក៏​ដូច​ជា​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​។

២. ប​ន្សុ​ត​ឈាម និង​បន្សាប​ជាតិពុល

-​សម្អាត​ឈាម ៖ ស្តៅ​ជួយ​ជម្រះ​ជាតិពុល​ចេញពី​ឈាម ដែល​ធ្វើ​ឱ្យ​សុខភាព​ទូទៅ​ល្អ​ប្រសើរ និង​ជួយ​ឱ្យ​ស្បែក​មាន​ពន្លឺ ចាក​ចេញពី​បញ្ហា​មុន ឬ​រមាស់​ស្បែក​។

-​ជំនួយ​ថ្លើម​៖ វា​ជួយ​ថ្លើម​ក្នុង​ការ​បន្សាប​ជាតិពុល​ដែល​យើង​បាន​ញ៉ាំ​ចូល​ទៅ​ក្នុង​រាង​កាយ​។

៣. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម

-​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ស្តៅ​ជួយ​កាត់​បន្ថយ និង​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​កម្រិត​ទាប តាម​រយៈ​ការ​ជម្រុញ​មុខងារ​អាំង​ស៊ុ​យ​លី​ន​។

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

-​ដោយសារ​វា​មាន​សារធាតុ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​វីរុស ការ​ញ៉ាំ​ស្តៅ​ជួយ​ឱ្យ​រាង​កាយ​រឹង​មាំ អាច​ទប់ទល់​នឹង​ជំងឺ​ផ្ដាសាយ ក្អក និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​បាន​យ៉ាង​ល្អ​។

៥. សុខភាព​មាត់​ធ្មេញ

-​ស្តៅ​ជួយ​សម្លាប់​បាក់តេរី​ក្នុង​មាត់ បំបាត់​ខ្លិ​ន​មាត់ ការពារ​អញ្ចាញធ្មេញ និង​ជួយ​ឱ្យ​ធ្មេញ​រឹង​មាំ (​នេះ​ជា​មូលហេតុ​ដែល​គេ​យក​មែក​ស្តៅ​មក​ដុសធ្មេញ​កាលពី​សម័យ​មុន​)​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ