ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​លម្អិតករណី​​បា.ញ់​ស្ព្រា​យ៍​ចូលភ្នែកម្ចាស់​ឡាន រួច​ប្ល.ន់​ឡាន​​នៅ​ស្រុក​កណ្ដាលស្ទឹង

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​ ៖ ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០២៣ ជនសង្ស័យ​នៅ​ក្នុង​សកម្មភាព​បា.ញ់​

ខេត្តកណ្ដាល​ ៖ ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០២៣ ជនសង្ស័យ​ក្នុង​សកម្មភាព​បា.ញ់​ស្ព្រា​យ៍​ប្ល.ន់​រថយន្ត​ពី​បុរស​ម្នាក់​នៅ​មិន​ទាន់​ត្រូវ​ចាប់ខ្លួន​បាន​នៅឡើយ ហើយ​នៅ​ថ្ងៃ​កើតហេតុ​គឺ​មិនមែន​ជនសង្ស័យ​ប្រើ​ល្បិច​ទៅ​រក​ទិញ​រថយន្ត​ពី​ជន​រង​គ្រោះ​រួច​បា.ញ់​ស្ព្រា​យ៍​ប្ល.ន់​យក​រថយន្ត​ដូច​ជា​ព័ត៌មាន​បឋម​នោះ​ឡើយ​ ។ ​តាម​ពិត​គឺ​ជនសង្ស័យ​ប្រើ​ល្បិច​ថា​មាន​គេ​ចង់​លក់​រថយន្ត ហើយ​នាំ​ជន​រង​គ្រោះ​ទៅ​រក​ទិញ​រថយន្ត លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ក៏​ធ្វើ​សកម្មភាព​ប្ល.ន់​តែ​ម្ដង ។​ ទោះបីជា​បែ​ប​ណា​ ខណៈ​នេះនគរបាល​ខេត្តកណ្ដាល បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​ឲ្យ​បាន​នូវ​មុខសញ្ញា ជនសង្ស័យ​ខាងលើ​ស្វែងរក​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ​។ គួររំលឹកថា ប្រើល្បិច​តថ្លៃ​ឡាន! ពេល​ម្ចាស់​ភ្លេចខ្លួន​យក​ស្ព្រា​យ៍​បា.ញ់​ចូល​ភ្នែក ​រួច​បើកគេច​ទាំង​ភ័.យ​ស្លន់ស្លោ​

យោ​តាម​ព័ត៌មាន​លម្អិត​ដែល​កោះសន្តិភាព​ទទួល​បាន​ គឺ​ជនសង្ស័យ​មិន​មាន​គ្នា​ច្រើន​នោះ​ទេ គឺ​មាន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​ប៉ុនប៉ង​ប្ល.ន់​ជន​រង​គ្រោះជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ប៉ុន្តែ​គ្មាន​ឱកាស​លុះដល់​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិ​នា មានឱកាស​ប្ល.ន់​តែ​ម្ដង​ ប៉ុន្តែ​ពុំ​បាន​សម្រេច​ឡើយ​។​ដោយឡែក​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ប្ល.ន់​នោះ​ឈ្មោះ​ជឿន ស៊ី​​នួន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បូ​រី​ភព​ថ្មី​កំ​បូល​១ សង្កាត់​កន្ទោក ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ មុខរបរ​ជា​អ្នកទិញ​-​លក់​រថយន្ត​។​រថយន្ត​របស់​គាត់​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​មិន​បាន​សម្រេច​នោះ​ម៉ាក TOYOTA PRIUS ពណ៌​ស ផលិត​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-6502​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ខ្លួន​គឺជា​អ្នកទិញ​លក់​រថយន្ត ទើប​ជន​រង​គ្រោះ​បាន​បង្ហោះ​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​គណនី​ហ្វេ​ស​បុក​ឈ្មោះ ជួន ស៊ី​នួន ដើ​ម្បី​ប្រកាស​ទិញ​និង​លក់​រថយន្ត ​។ ​ដោយឡែក​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៤​និង​៥១​នាទី​​រសៀល​ ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​ខាងលើ បាន​យក​លេខ​ទូរស័ព្ទ 087 612 697 ខ​ល​ទំនាក់ទំនង​ជាមួយ​​ជន​រង​គ្រោះ​ថា «​មាន​គេ​រក​លក់​រថយន្ត​ម៉ាក FORD RANGER ពណ៌​ស ផលិត​ឆ្នាំ​២០១៩ មួយ​គ្រឿង គឺលក់​​ក្នុង​តម្លៃ​៣១,០០០​ដុល្លារ​» ។ ​ពេល​នោះ​ជន​រង​គ្រោះ​បាន​តប​ថា «​មិន​ហ៊ាន​ទិញ​ទេ​តម្លៃ​ប៉ុណ្ណឹង​» បន្ទាប់​មក​ជនសង្ស័យ​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​វិញ​ថា​«​ចាំ​ខ្ញុំ​ធ្វើ​​ការ​ឲ្យ ព្រោះ​ខ្ញុំ​ស្គាល់​ម្ចាស់​រថយន្ត​ច្បាស់​»​និយាយ​រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​។

​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា លុះដល់​ថ្ងៃ​ទី​១០ ខែ​ឆ្នាំ​ដដែល ជនសង្ស័យ​ខាងលើ​នេះ​បាន​ខ​ល​ទៅ​កាន់​ជន​រង​គ្រោះ​ម្តងទៀត​ថា​« ម្ចាស់​រថយន្ត​គេ​ព្រម​លក់​រថយន្ត​ហើ​យ គេ​ឲ្យ​ទៅ​មើល និង​បាន​ប្រាប់​ជន​រង​គ្រោះ​ថា យក​លុយ​សុទ្ធ​មក​ផង ព្រោះ​ម្ចាស់​រថយន្ត​អត់​មាន​លេខ​កុង​ធនាគារ​ទេ គាត់​ចាស់​ៗ​ហើ​​យ នៅផ្ទះ​ដាច់​ស្រយាល​»​។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ទៅ​ដក​លុយ​ពី​ធនាគារ​ចំនួន ៣០,០០០​ដុល្លារ លុះ​ពេល​ដក​លុយ​បាន​ជន​រង​គ្រោះ​បាន​ជិះឡាន​ម៉ាក TUNTRA ជាមួយ​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ហេង ទៅ​យក​ជនសង្ស័យ​នៅ​ម្តុំ​ភ្លើងស្តុប ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​តាម​ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ជន​រង​គ្រោះ​ជិះ​រថយន្ត​មក​ដល់​បាន​ជួប​ជនសង្ស័យ តែ​ពុំ​បាន​ស្គាល់​មុខ​ជន​នោះ​ឡើយ ព្រោះ​ជនសង្ស័យ​ពាក់​អាវធំ​មាន​មួក និង ពាក់​ម៉ាស់​ជិត បន្ទាប់​មក​ជនសង្ស័យ​បាន​ឡើ​ង​ជិះ​រថយន្ត​ជាមួយ​ជន​រង​គ្រោះ​មក រួច​បើក​ចេញដំណើរ​ឡើង​ទៅ​តាម​ផ្លូវជាតិ​លេខ​៣ ​។ ​លុះ​ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​ស្ពាន​ទំនប់ ៧​មក​រា កំពង់ទួល​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ជនសង្ស័យ​ក៏​បាន​ប្រាប់​ជន​រង​គ្រោះ​ថា «​ប្រពន្ធ​ម្ចាស់​រថយន្ត​លែង​លក់​វិញ​ហើ​យ​» ។ ​បន្ទាប់​មក​ទៀត​ជន​រង​គ្រោះ​និង​ប្អូនប្រុស​ ព្រមទាំង​ជនសង្ស័យ​បាន​នាំ​គ្នា​បើករថយន្ត​ត្រឡ​ប់​ក្រោយ​វិញ​និង​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ជនសង្ស័យ​រូប​នោះ​បាន​ទូរស័ព្ទ​ប្រាប់​ជន​រង​គ្រោះ​ថា​« ម្ចាស់​រថយន្ត​ព្រម​លក់​ហើ​យ​ក្នុង​តម្លៃ ៣០,៥០០​ដុល្លារ ហើយ​យក​លុយ​សុទ្ធ​មក ហើ​យមក​តែ​ម្នាក់ឯង​បាន​ហើយ ​ព្រោះ​ខុស​ពី​ខ្លួន​ម្ចាស់​គេ​មិន​លក់​ឲ្យ​ទេ​»​។ ពេល​នោះ​ជន​រង​គ្រោះ​បាន​បើ​ក​រថយន្ត​ម៉ាក​TOYOTA PRIUS ពណ៌​ស ផលិត​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-6502 តែ​ម្នាក់ឯង​ទៅ​យក​ជនសង្ស័យ​នៅ​ម្តុំ​ស្តុ​ប​ទួល​ពង្រ​ដដែល​។ ពេល​ទៅ​ដល់​ជន​រង​គ្រោះ​បាន​ជួប​ជនសង្ស័យ​តែ​នៅ​តែ​ពុំ​ស្គាល់​មុខ​ដដែល ព្រោះ​ជនសង្ស័យ​ពាក់​អាវធំ​មាន​មួក និង ពាក់​ម៉ាស់​ជិះ​រួច​ឡើង​ជិះ​រថយន្ត​ជាមួយ​ជន​រង​គ្រោះ ហើយ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ជនសង្ស័យ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា «​ពេល​ជិត​ដល់​ផ្ទះ​របស់​ម្ចាស់​រថយន្ត បង​ឲ្យ​លុយ​មក​ខ្ញុំ​មក ចាំ​ខ្ញុំ​យក​លុយ​ទៅ​រាប់​ឲ្យ​គេ »​។

​តាម​ប្រភព​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀង​ថា ពេល​ជិះ​ទៅ​ដល់​កន្លែង​កើ​ត​ហេតុ​ ស្ថិត​នៅ​ក្នុងភូមិ​បិ​ន​បោរ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ ។ ជនសង្ស័យ​បាន​ប្រាប់​ជន​រង​គ្រោះ​«​ថា​ឈប់​ឡាន​នៅ​កន្លែង​នឹង​សិន​ហើ​​យ ។​ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​អែប​រថយន្ត​ក្រោម​ដើ​​ម​ឈើ​១​ដើម ពេល​នោះ​ជនសង្ស័យ​បាន​ចុះ​ពី​លើ​រថយន្ត​ ហើ​យ​ឈរ​ក្បែរ​រថយន្ត ចំណែក​ជន​រង​គ្រោះ​អង្គុយ​ក្នុង​រថយន្ត​ចុច​ទូរស័ព្ទ​។ ​លុះមួយសន្ទុះ​ក្រោយមក ​ជនសង្ស័យ​បាន​ចូល​មក​ក្នុង​រថយន្ត​វិញ​ហើ​​យ​រួច​យក​ស្ព្រា​យ៍​បា.ញ់​ទៅ​លើ​មុខ​ជន​រង​គ្រោះ​ផ្នែក​ខាងស្តាំ ហើ​​យ​ជន​រង​គ្រោះ​ងាក​មុខ​ចេញ ។​

តាម​ប្រភព​​ដដែលនោះ​បាន​បន្តទៀត​ថា បន្ទាប់​មក​ទៀត​ជនសង្ស័យ​យក​ឧបករណ៍​ឆ.ក់​ទៅ​ឆ.ក់​ជន​រង​គ្រោះ តែ​ត្រូវ​ជន​រង​គ្រោះ​ប្រវា.យ​​ប្រតប់​ជាមួយ​វិញ ហើ​យ​បើ​ក​ទ្វារ​រត់​ចេញ​ស្រែក​ឲ្យ​គេ​ជួយ ហើយ​ជនសង្ស័យ​បាន​បើ​ក​រថយន្ត​គេចខ្លួន​បាត់​ ។ ​ខណៈនោះ​ជន​រង​គ្រោះ​បាន​រត់​តាម​ផ្លូវ​សុំ​ឲ្យ​គេ​ជួយ​ខ្លួន និង​បាន​ជួប​កម្លាំង​ប្រជា​ការពារ ។ ភ្លាម​ៗ​នោះ​កម្លាំង​ប្រជា​ការពារ​បាន​ប្រកាស​តាម​វិទ្យុទាក់ទង ឲ្យ​ជួយ​ស្ទាក់​ចាប់​រថយន្ត និង​ធ្វើ​រុករក​ក្នុងភូមិ​សាស្ត្រ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​បាន​ឃើ​​ញ​រថយន្ត​ខាងលើ​ធ្លា​.ក់​ចូល​ក្នុង​ទឹក​ប្រឡាយ ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ