ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិច​តថ្លៃ​ឡាន! ពេល​ម្ចាស់​ភ្លេចខ្លួន​យក​ស្ព្រា​យ៍​បា.ញ់​ចូល​ភ្នែក ​រួច​បើកគេច​ទាំង​ភ័.យ​ស្លន់ស្លោ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្ល.ន់​យក​រថយន្ត​១​គ្រឿង ដោយ​ប្រើ​ល្បិច​ធ្វើ​ជាត​

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្ល.ន់​យក​រថយន្ត​១​គ្រឿង ដោយ​ប្រើ​ល្បិច​ធ្វើ​ជាត​ថ្លៃ​រក​ទិញ​រថយន្ត​ខាងលើ​ និង​ឲ្យ​ម្ចាស់​បញ្ឆេះ​ម៉ា​ស៊ី​ន​មើល​ និង​សុំ​បើក​សាក​ចុះ​មើល​ឡើង​ៗ ​ដោយ​ឲ្យ​ម្ចាស់​អង្គុយ​ក្បែរ​ផង​ដែរ ​។ ​លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ ជនសង្ស័យ​ក៏​បាន​យក​ស្ព្រា​យ៍​បា.ញ់​ចូល​ភ្នែក​ម្ចាស់​ រួច​ច្រា.ន​ទម្លា.ក់​ចេញពី​ក្នុង​រថយន្ត បន្ទាប់​មកជនសង្ស័យ​បាន​​បើករថយន្ត​រត់គេច​ខ្លួន​តែម្តង​ ។ ​ខណៈនោះ​បណ្ដាល​ឲ្យ​ម្ចាស់រថយន្ត​​រង​របួស​ភ្នែក​យ៉ាងដំណំ​ និង​ត្រូវ​ជនសង្ស័យ​រុញ​ទម្លា.ក់​ពីលើ​រថយន្ត​ថែម​ទៀត ប៉ុន្តែ​គាត់​បាន​តស៊ូ​ស្រែ​កថា​ «​ចោរ​ៗ»​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​និង​ប្រជា​ការពារ​ដេញ​តាម​ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័.យ​ស្លន់ស្លោរ​បើករថយន្ត​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ បន្ទាប់​មក​គេចខ្លួន​បាត់​អស់​​តែម្តង ។

ហេតុការណ៍​​ខាងលើ​នោះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នា​ទៅ​រសៀល ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ជនសង្ស័យ​មួយ​ក្រុម​បាន​ទៅ​តថ្លៃ​ទិញ​រថយន្ត​១​គ្រឿង​ម៉ាកព្រូស ព​ណ៍​ស ពី​បុរស​ម្នាក់​ម្នាក់ ហើយ​ពេល​ទៅ​ដល់​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ត្រួតពិនិត្យ​រថយន្ត​ និង​ឲ្យ​ម្ចាស់​បញ្ឆេះ​ម៉ា​ស៊ី​ន​រថយន្ត​មើល​ចង់​ដឹង​ថា​ម៉ា​ស៊ី​​ន​ឆេះ​ស្ងាត់​ល្អ​ឬ​អត់​។​បន្ទាប់មក ​ម្ចាស់​បាន​បញ្ឆេះ​តាម​ការ​ចង់បាន​របស់​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​បើក​សុំ​សាក​រថយន្ត​ដោយ​ឲ្យ​ជន​រង​គ្រោះ​អង្គុយ​កៅអី​មុខ​ក្បែរ​គ្នា លុះ​ពេល​បើករថយន្ត​ដល់​ផ្លូវ​ស្ងាត់​ ជនសង្ស័យ​ខាងលើ​បាន​យក​ស្ព្រា​យ៍​បា.ញ់​ទៅ​​ចូល​ភ្នែក​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ក្រហាយ​ភ្នែក​មើលផ្លូវ​មិនឃើញ​ ។ ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ធ្វើការ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ពេញ​ក្នុង​រថយន្ត ហើយ​ជនសង្ស័យ​ក៏​បាន​រុញ​ជន​រង​គ្រោះ​ទម្លាក់​ចេញ​ពីលើ​រថយន្ត ។

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ជន​រង​គ្រោះ​បាន​ស្រែ​កថា​«​ចោរ​ៗ»​ប្រាប់​គេ​ឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​នគរ​បាន​និង​ប្រជា​ការពារ​នៅ​មូលដ្ឋាន​នោះ​បាន​នាំ​គ្នា​ដេញ​តាម​។ ប៉ុន្តែ​ដេញ​តាម​ពុំ​ទាន់ ​និង​ពុំ​បានឃើញ​ស្រមោល​រថយន្ត​នោះ​ឡើយ បន្ទាប់​មក​ក៏​ចេះ​តែ​ដេញ​តាម​រក ​និង​បាន​ទាក់ទង​ទៅ​កាន់​កម្លាំង​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​សហ​ការណ៍​ផង​ដែរ ព្រោះ​រវាង​ស្រុក​កណ្ដាលស្ទឹង និង​ខណ្ឌដង្កោ​មាន​ព្រំប្រទល់​ជាប់​គ្នា ។

តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ចំណែក​ក្រុម​ចោរ​មានការ​ភ័.យ​ស្លន់ស្លោរ​បាន​បើករថយន្ត​លឿន លុះ​ពេល​បើក​គេច​ទៅ​ដល់​ត្រង់​ចំណុច​ភូមិ​វាល​កណ្ដោល ឃុំ​បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ក៏​បាន​ធ្លា.ក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​មេ​លេខ​៦២ រួច​នាំ​គ្នា​គេចខ្លួន​ចូល​ព្រៃ​បាត់​អស់​ ។​ បន្ទាប់​មក​ទើប​នគរបាល​និង​ប្រជា​ការពារ​ទៅ​ដល់​ហើយ​បានឃើញ​រថយន្ត​ដែល​ត្រូវ​ចោរប្ល.ន់​យក​ទៅ​នោះ​ស្ថិត​នៅ​ក្នុង​ទឹក មិន​បានឃើញ​ចោរ​ឡើយ តែ​ទោះជា​បែប​ណា​កម្លាំង​នគរបាល​កំពុង​តាម​រុករក​ក្រុម​ចោរ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ