ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមា​ប្រើ​កាំបិ.ត​​សម្លា.ប់​ក្មួយ​ស្រី​អាយុប្រមាណ ១០​ឆ្នាំ មាន​គ្រូ​ស​ណ្ឋិត សាលក្រម​ផ្តន្ទាទោស​ដាក់​គុក​​អស់​មួយ​ជី​វិត​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ឪពុកមារ​ប្រើ​កាំបិត​បុ័ងតោ​អារ​.​កស ម្លា​ប់​ក្មួយ​ស្រី​អាយុប្រមាណ​១០ ឆ្នាំ ចៅក្រម​ជំនុំជម្រះ​សាលា ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ឪពុកមារ​ប្រើ​កាំបិត​បុ័ងតោ​អារ​.​កស ម្លា​ប់​ក្មួយ​ស្រី​អាយុប្រមាណ​១០ ឆ្នាំ ចៅក្រម​ជំនុំជម្រះ​សាលា ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាប់ចោទ​ដាក់គុក​អស់ មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃាតកម្ម​គិត​ទុកជា​មុន ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជនជាប់ចោទ​មានឈ្មោះ ហង់ រតនៈ ហៅ បារាំង ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​៤៧ ភូមិ​១៥ សង្កាត់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ខាងលើ​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស រួច​បាន​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ ។

អង្គហេតុ​ទាំងមូល​គឺ​នៅ​វេលា​ម៉ោង​១ រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​៤៧ ភូមិ​១៥ សង្កាត់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ឪពុកមារ​បង្កើត​ឈ្មោះ ហង់ រតនៈ ហៅ បារាំង បាន​យក​កាំបិត​បុ័ងតោ អារ​.​ក សម្លាប់​ក្មួយ​ស្រី​អាយុប្រមាណ​១០ ឆ្នាំ ស្លាប់​មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ បន្ទាប់​ពេល​ធ្វើ​សកម្មភាព​អាករ​សម្លាប់​ក្មួយ​ស្រី​រួច ជនសង្ស័យ​បាន​លោត​ពីលើ​ផ្ទះ​ជាន់​ទី​១ ប៉ុនប៉ង​សម្លាប់​ខ្លួន​តាម​ក្រោយ ប៉ុន្តែ​មិន​ស្លាប់​ក៏​ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ចាប់ខ្លួន ។

អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​ឃោ​ឃៅ​នោះ​ជន​រង​គ្រោះ​មានឈ្មោះ នុ​ត កូនស្រី ភេទ​ស្រី អាយុប្រមាណ​១០ ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៣ សាលា​បឋម​សិក្សា​កុលាប​១ ។ តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​មាន​ជំនឿ គ្រូមន្តអាគម​អូ​ម​អាស​ន្ថិ​ត ដោយ​មាន​រៀបចំ​អាសនៈ ជាទី​សក្ការៈ សម្រាប់​ធ្វើ​ពិធី​ផង​ដែរ និង​ជាង​នេះ​ទៀត​នៅ​លើ​ខ្លួនប្រាណ​ជនសង្ស័យ មាន​ចាក់​ស័​ក្ត ពេញ​ខ្លួន ។

មុន​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​ដើរ​ចុះឡើង​ៗ ចេញ​ក្រៅ​ផ្ទះ រួច​យក​អាសនៈ​ចុះ​ក្រោម ហើយ​បាន​ដុត​ធូប​និង​ចាក់​ភ្លេង​សៀម​ចំនួន​៣ បទ​។ លុះ​ពេល​ចប់​ភ្លេង​សៀម​៣​បទ​ហើយ ជន​ដៃដល់​បាន​ស្ទុះ​ទៅ​ចាប់​ក្មួយ​ស្រី​អូស​ដៃ​ឡើង​ទៅ​លើ​ផ្ទះ រួច​ធើ្វ​សកម្មភាព អាករ​តែ​ម្តង​ទៅ ។ ឃើញ​ដូច្នោះ​ម្ដាយ​ជន​រង​គ្រោះ​ក៏​បាន​ឡើង​ទៅ​តាម​ពីក្រោយ​ដែរ ប៉ុន្តែ​ជួយ​សង្គ្រោះ​មិន​ទាន់​ខណៈ​ជន​ដៃដល់​អាករ​កូនស្រី​ឲ្យ​រង​របួស​ទៅ​ហើយ ហើយ​ជន​ដៃដល់​ក៏​បាន​ប្រើ​កាំ បិត​បុ័ងតោ អាករ​ខ្លួនឯង​នឹង​យក​ពូថៅ​វាយ​ក្បាល​បន្ថែម រួច​លោត​ចុះពីលើផ្ទះ​ដើម្បី​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

តាម​ចម្លើយ​ជនសង្ស័យ​នៅ​សមត្ត​កិច្ច​ក៏​ដូច​នៅ​ពេល​សវនាការ ថា ខ្លួន​មាន​គ្រូ​កាន់ ដែល​ការ​សម្លាប់​ក្មួយ​ស្រី​គឺ គ្រូ​ចូល ពេល​នោះ​ខ្លួន​មិន​បានដឹង​ទេ គ្រាន់តែ​ដឹង​ថា មុន​ធ្វើ​សកម្មភាព ខ្លួន​បាន​ប្រើ​ក្មួយ​ស្រី​ឲ្យ​ទិញ​ស្រាស​មួយ​ដប​មក​ផឹក ហើយ​ក៏​លែង​ដឹងខ្លួន​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ