ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real កោះ​ប្រជុំ​បន្ទាន់​មួយ ក្រោយ Barca រង​ការ​ចោទប្រកាន់​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពីសារ​ព័ត​មាន The Athletic បាន​រាយការណ៍​ឱ្យ​ដឹង​ថា ក្លិប​បាល់ទាត់

អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពីសារ​ព័ត​មាន The Athletic បាន​រាយការណ៍​ឱ្យ​ដឹង​ថា ក្លិប​បាល់ទាត់ Real Madrid បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាភិបាល​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ (​ពេលវេលា​នៅ​អេ​ស្ប៉ា​ញ​) បន្ទាប់​ពី​ក្លិប Barcelona ដែល​ជា​គូប្រជែង​ដ៏​ធំ​បំផុត​របស់​ខ្លួន រង​ការ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ គួររំលឹកថា រឿង​ធំ​! Barca ប្រឈម​កាត់​ចេញពី La Liga ក្រោយ​រក​ឃើញ​សូកប៉ាន់​អតីត​អនុប្រធាន​អាជ្ញាកណ្តាល

កាលពី​ថ្ងៃ​ទី​១០ ខែមីនា កន្លង​ទៅ​ថ្មី​ៗ​នេះ ការិយាល័យ​ព្រះរាជអាជ្ញា​សាធារណៈ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បាន​សម្រេច​ចោទប្រកាន់​ក្លិប​អ្នកមាន​បុណ្យ FC Barcelona ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​បាន​លួច​បង់ប្រាក់​ខុសច្បាប់​ទៅ​អតីត​អនុប្រធាន​គណៈកម្មាធិការ​អាជ្ញាកណ្តាល​បាល់ទាត់​អេ​ស្ប៉ា​ញ លោក Jose Maria Enriquez Negreira ជាមួយ​ទឹកប្រាក់ ១.៤​លាន​អឺ​រ៉ូ ស្មើនឹង ១.៥​លាន​ដុល្លារ​ចន្លោះ​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨ ពោល​គឺ​អំឡុង​ពេល​ការ​គ្រប់គ្រង​របស់​លោក Josep Bartomeu អតីត​ប្រធាន​ក្លិប​យក្ស​មក​ពី​តំប់​កា​តា​ឡាន់​មួយ​នេះ​។ ខណៈ​ដែល​លោក Enriquez Negreira បាន​បដិសេធ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​។

ក្លិប​ស្តេច​ស Real Madrid មិន​បាន​ពិភាក្សា​ជា​សាធារណៈ​អំពី​ករណី​នេះ ជាមួយនឹង​អ្នកចាត់ការ​ទូទៅ លោក Carlo Ancelotti នោះ​ទេ ដើម្បី​ជៀសវាង​ការ​ចោទសួរ​ពី​សំណាក់​អ្នកកាសែត​អំពី​បញ្ហា​នេះ​។
លោក Emilio Butragueno នាយក​ផ្នែក​ទំនាក់ទំនង​ស្ថាប័ន​របស់​ក្លិប Real Madrid បាន​និយាយ​ថា «​យើង​ត្រូវ​គោរព​ពេលវេលា​នៃ​យុត្តិធម៌ ហើយ​ឥឡូវនេះ យើង​ត្រូវ​រង់ចាំ​ការ​សន្និដ្ឋាន​នៃ​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ព្រះរាជអាជ្ញា​»​។

យ៉ាងណាមិញ ដោយសារ​តែ​ការ​ចោទប្រកាន់​ប្រឆាំង​ក្លិប Barcelona មាន​សណ្ឋាន​ធ្ងន់ធ្ងរ ដូច្នេះ​លោក Florentino Perez ប្រធាន​ក្លិប Real Madrid បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាភិបាល​បន្ទាន់​មួយ នៅ​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ជម្រើស​របស់​ក្លិប​នា​ពេល​អនាគត​។

សេចក្តីថ្លែងការណ៍​ក្លិប​បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ចោទប្រកាន់​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ព្រះរាជអាជ្ញា​ប្រឆាំង​នឹង​ក្លិប FC Barcelona ចំពោះ​ការ​សង្ស័យ​ដែល​មាន​មូលដ្ឋាន​លើ​អំពើ​ពុក​រលួយ និង​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​អតីត​អនុប្រធាន​គណៈកម្មាធិការ​បច្ចេកទេស​អាជ្ញាកណ្តាល លោក Jose Maria Enriquez Negreira ដូច្នេះ​ប្រធាន​ក្លិប លោក Florentino Perez បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល ដើម្បី​សម្រេចចិត្ត​លើ​សកម្មភាព​ដែល Real Madrid យល់​ឃើញ​ថា សមរម្យ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ