ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​តួ​ក​គី​ និង​ស៊ី​រី​ ​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​លើស​៣៥.៣០០​នាក់

2 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​​រី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កម្លាំង​៧,៨​រី​ស្ទ័​រ នៅ​តួក​គី​និង​ស៊ី​​រី​មក​ដល់​ថ្ងៃ​ទី​១៤​

ប្រទេស​តួ​ក​គី​-​ស៊ី​​រី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កម្លាំង​៧,៨​រី​ស្ទ័​រ នៅ​តួក​គី​និង​ស៊ី​​រី​មក​ដល់​ថ្ងៃ​ទី​១៤​កុម្ភៈ ចំនួន​ជន​រង​គ្រោះ​បន្ត​កើន​ខ្ពស់ ដោយ​បើ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​លើស​ពី​៣៥.៣០០​នាក់​ក្នុង​ប្រទេស​ទាំង​២​។ នៅ​តួ​ក​គី​ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​៣១.៦៤៣​នាក់​និង​នៅ​ស៊ី​រី​អ្នក​ស្លា.ប់មាន​៣.៦៨៨​នាក់​។ គួររំលឹកថា រញ្ជួយ​ដី​ខ្លាំង​នៅ​តួ​ក​គី និង​ស៊ី​រី ចំនួន​អ្នក​ស្លា​.​ប់​ឡើង​ដល់​លើស​៣៣.០០០​នាក់

តាម​របាយការណ៍​មួយ​របស់​សមា គម​TURKONFED ចេញផ្សាយ​កាលពី​ថ្ងៃ ទី​១៣​កុម្ភៈ ដោយ​បណ្ដា​សារព័ត៌មាន​តួ​ក​គី​ថា មនុស្ស​ដល់​ទៅ​៧២.៦៦៣​នាក់​អាច​បាត់​បង់ជីវិត ហើយ​១៩៣.៣៩៩​នាក់​អាច​រង​របួស​។ ចំណែក​ការ​ខូចខាត​ខាង​សេដ្ឋកិច្ច​ដោយ​ការ​រញ្ជួយ​ដី​នោះ អាច​មាន​ដល់​ទៅ​៨៤,១​ពាន់​លាន​ដុល្លារ​។

ពួក​អ្នក​ជួយ​សង្គ្រោះ​ច្រើន​សិប​ពាន់​នាក់​កំពុង​បន្ត​កាយ​រុករក​ក្រោម​គំនរ​បាក់បែក ក្នុង​ធាតុអាកាស​ដ៏​ត្រជាក់​។ លើស​ពី​នេះ​ទៀត​ចំនួន​មនុស្ស​រង​ការ​ប៉ះពាល់​មាន​ច្រើន​លាន​នាក់ ដែល​បាត់បង់​ទីជម្រក​និង​កំពុង​ជួប​ប្រទះ​ភាព​អត់ឃ្លាន​ ។ អ​.​ស​.​ប ​បាន​ព្រមាន​ថា​មនុស្ស​យ៉ាងតិច​៨៧០.០០០​នាក់ ត្រូវការ​អាហារ​ក្ដៅ​ៗ​នៅ​តួ​ក​គី​និង​ស៊ី​រី រួច​មនុស្ស​ដល់​ទៅ​៥,៣​លាន​នាក់ បច្ចុប្បន្ន​កំពុង​គ្មាន​ជម្រក​គ្រាន់តែ​នៅ​ស៊ី​រី​។ អង្គការ​សុខភាព​ពិភពលោក​WHO លើក​ឡើង​កាលពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ថា មនុស្ស​ជិត​២៦​លាន​នាក់ រង​ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​នេះ​។

ទោះបីជា​៧៥​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​នេះ​តែ​ក៏​នៅ​មានរឿង​នឹក​ស្មាន​មិន​ដល់ ដែល​មាន​មនុស្ស​អាយុ​ថ្លែ​កាយ​រក​ឃើញ​នៅ​រស់​។ កាលពី​យប់​ថ្ងៃ​ទី​១២​មក​ទី​១៣​កុម្ភៈ​មនុស្ស​៧​នាក់​កាយ​រក​ឃើញ​នៅ​រស់​ពីក្រោម​គំនរ​បាក់បែក​នៅ​ប្រទេស​តួ​ក​គី​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​មាន​កុមារ​ម្នាក់​អាយុ​៣​ឆ្នាំ នារី​ម្នាក់​៦០​ឆ្នាំ​និង​នារី​ម្នាក់​ទៀត​អាយុ​៤០​ឆ្នាំ​។ ចំណែក​កូនង៉ែត​អាយុ​២១​ថ្ងៃ​ម្នាក់​ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់​កាលពី​ថៃ្ង​ទី​១១​កុម្ភៈ​នៅ​ស៊ី​​រី ក្រោយ​៦​ថ្ងៃ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ