ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​នៅ​តួក​គី​ និង​ស៊ី​​រី​ ​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​លើស​៣៣​.០០០នាក់

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៧,៨​រី​ស្ទ័​រ នៅ​តួ​ក​គី​និង​ស៊ី​​រី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ​នៅ​

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៧,៨​រី​ស្ទ័​រ នៅ​តួ​ក​គី​និង​ស៊ី​​រី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ​នៅ​តែ​បណ្ដោះអាសន្ន​នៅឡើយ​។ តាម​តុល្យការ​គិតដល់​ថ្ងៃ​ទី​១៣​កុម្ភៈ​វេលា​ម៉ោង​៣​រសៀល​ម៉ោង​នៅ​កម្ពុជា ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​លើស​ពី​៣៣.០០០​នាក់​ក្នុង​ប្រទេស​ទាំង​២​នោះ​។ យោង​តាម​អ​.​ស​.​ប​ថា​តួលេខ​អ្នក​ស្លា.ប់​អាច​មាន​លើស​នេះ​ដល់​ទ្វេ​ដង​។

តាម​តួលេខ​ផ្លូវការ​ថា ការ​រញ្ជួយ​ដី​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ឡើង​ដល់់​២៩.៦០៥​នាក់​នៅ​ភាគ​ខាងត្បូង​តូ​ក​គី​។ នេះ​ជា​ការ​ប្រកាស​របស់​អង្គការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តួ​ក​គី​។ ចំណែក​នៅ​ស៊ី​រី​វិញ​តាម​អាជ្ញាធរ​ថា ការ​រ​ញ្ចួ​យ​ដី​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ឡើង​ដល់​៣៥៧៤​នាក់​។

ក្បួន​រថយន្ត​កាំ​មី​ញ៉ុ​ង​ថ្មី​ដឹក​ជំនួយ​សង្គ្រោះ អ​.​ស​.​ប មក​ជួយ​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី បាន​មក​ដល់​ស៊ី​​រី កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​មក​ពី​តួ​ក​គី​។ តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ដឹក​ជ​ញ្ចូ​ន​ស៊ី​​រី​ថា យន្តហោះ​៦២​គ្រឿង​ដឹក​ជំនួយ សង្គ្រោះ​រហូត​មក​ទល់​ពេល​នេះ​បាន​មក​ចុះ​នៅ​ស៊ី​រី ហើយ​យន្តហោះ​ដទៃ​ៗ​ទៀត​ដែល​ដឹក​ជំនួយ​ដែរ នឹង​មក​ដល់​នា​បណ្ដា​ម៉ោង​ឬ​ថ្ងៃ​ខាង​មុខ ពិសេស​មក​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​។
មនុស្ស​ជិត​៣២.០០០​នាក់​បាន​ប្រមូល សម្រាប់​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​នៅ​តួ​ក​គី​។ អ្នក​ជួយ​សង្គ្រោះ​ជាង​៨០០០​នាក់​ទៀត​មក​ពី​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ