បាល់ឡុងចារកម្ម! ចិនចោទអាមេរិកថារំលោ.ភបំពា.នដែនអាកាសខ្លួន
អាមេរិក-ចិន ៖ អាថ៌កំបាំងនៃរបស់ហោះនិងបាល់ឡុងចារកម្មនៅតែបន្ត។ កាលពីថ្ងៃទី១៣កុម្ភៈចិន
អាមេរិក-ចិន ៖ អាថ៌កំបាំងនៃរបស់ហោះនិងបាល់ឡុងចារកម្មនៅតែបន្ត។ កាលពីថ្ងៃទី១៣កុម្ភៈចិន
អាមេរិក-ចិន ៖ អាថ៌កំបាំងនៃរបស់ហោះនិងបាល់ឡុងចារកម្មនៅតែបន្ត។ កាលពីថ្ងៃទី១៣កុម្ភៈចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា រំលោ.ភបំពា.នដែនអាកាសខ្លួនដល់លើស១០លើក ចាប់តាំងពីដើមឆ្នាំ២០២២មក។ ការចោទប្រកាន់ទាំងនោះកើតមាន ក្នុងពេលកំពុងមានភាពតានតឹងខ្លាំងរវាងអាមេរិកនិងចិន បន្ទាប់ពីបាល់ឡុងចិនមួយហោះលើដែនអាកាសអាមេរិកត្រូវបានបា.ញ់ទម្លាក់មក។ គួររំលឹកថា អាមេរិកបា.ញ់ទម្លាក់របស់ហោះថ្មីមួយទៀត
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាងវេនប៊ីន អះអាងនាថ្ងៃទី១៣ កុម្ភៈថា ចាប់តាំងពីឆ្នាំ២០២២មក បាល់ឡុងអាមេរិកបានហោះហើរលើដែនអាកាសចិនលើសពី១០លើក ដោយគ្មានការអនុញ្ញាតណាមួយឡើយ ។ ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJOHN KIRBY បានបដិសេធថា មិនមែនជាការពិតទេ។ យើងមិនបានធ្វើបែបនោះឡើយ។ វាមិនពិតទាល់តែសោះ។
ក្រសួងការបរទេសអាមេរិកវាយតម្លៃថា ចិនសាកល្បងធ្វើការចោទប្រកាន់នេះ ព្រោះចង់កម្រិតការខូចខាតទាក់ទិនកម្មវិធីបាល់ឡុងចារកម្មរបស់ខ្លួនផ្ទាល់។ តាមក្រុងវ៉ាស៊ីនតោនថា កម្មវិធីនោះត្រូវបានចិនអនុវត្តរយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងប្រទេស៤០នៃទ្វីបទាំង៥។
កាលពីដើមខែកម្ភៈនេះកងទ័ពអាមេរិក បានបា.ញ់ទម្លាក់បាល់ឡុងចិនមួយ ដែលមន្ទីរប៉ង់តាហ្គោនចាត់ទុកជាបាល់ឡុងចារកម្ម សំដៅប្របែប្រមូលព័ត៌មានរសើបនានា។ ការបា.ញ់ទម្លាក់បាល់ឡុងនោះនាំឲ្យចិនបរិហារយ៉ាងម៉ឺងម៉ាត់ ដោយថាវាជាបាល់ឡុងឧតុនិយមធម្មតា ហើយហោះចូលដោយអចេតនាក្នុងដែនអាកាសអាមេរិក។
សហរដ្ឋអាមេរិកបានទទួលស្កាល់កាលពីថ្ងៃទី១៣កុម្ភៈ ពីការនៅមិនទាន់កំណត់អត្តសញ្ញាណរបស់ហោះ៣ទៀត ដែលខ្លួនបា.ញ់ទម្លាក់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈភាពតានតឹងកំពុងកើនឡើងជាមួយចិន ជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមកពីការធ្វើចារកម្ម។ អ្នកនាំពាក្យសេតវិមាន លោកស្រីKARINE JEAN PIERREបញ្ជាក់ថា អាជ្ញាធរអាមេរិកមិនឃើញមានសញ្ញាណាមួយនៃសកម្មភាពរបស់មនុស្សក្រៅភពឡើយ៕
ចែករំលែកព័តមាននេះ