ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បា.ញ់​ទម្លាក់​របស់​ហោះ​ថ្មី​មួយទៀត

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​មា្ន​ក់​នៃ​រដ្ឋការ​អា​មេ​រិ​ក អះអាង​កាលពី​ថ្ងៃ​១២

សហរដ្ឋអាមេរិក ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​មា្ន​ក់​នៃ​រដ្ឋការ​អា​មេ​រិ​ក អះអាង​កាលពី​ថ្ងៃ​១២
កុម្ភៈ ថា របស់​ហោះ​ថ្មី​មួយទៀត​ត្រូវ​បាន​ប្រទះឃើញ នៅ​ជិត​បឹង HURON រដ្ឋ​មី​ជី​ហ្គេ​ន​ហើយ
ត្រូវ​បា.ញ់​ទម្លាក់​ពីលើ​បឹង​នោះ តាម​បទបញ្ជា​របស់ប្រធានាធិបតី​លោក​ចូ បៃ​ដិ​ន ក៏​ទោះបី​វា​មិន
តំណាង​ឲ្យ​ការ​គំរា.មកំហែង​ខាង​យោធា​សម្រាប់ដែនដី​អា​មេ​រិ​ក​ក៏​ដោយ ។

អ្នក​ទទួលខុសត្រូវ​រូប​នោះ​និយាយ​ទៀត​ថា ជា​ការ​ប្រុង​ប្រយ័ត្ន និង​តាម​ការ​ណែនាំ​របស់ទីបញ្ជាការដ្ឋាន​យោធា លោក​ចូ បៃ​ដិ​ន បាន​បញ្ជាក់ថា របស់​ហោះ​នោះ​ត្រូវ​បាញ់​ទម្លាក់ ។ យើង​វាយតម្លៃ​ថា​នោះ​មិនមែន​ជា​ការ​គំរា.មកំហែង​ខាង​យោធា​មក​លើ​ដែនដី​យើង​ឡើយ ។ វា​ជា​របស់​ហោះ​មួយ​ដែល​មាន​ខ្សែ​យោង ។ យើង​ពុំ​ឃើញមាន​សញ្ញា​ណាមួយ​ដែល​ថា របស់​នេះ​មាន​សមត្ថភាព​ធ្វើ​ចារកម្ម​ឡើយ​តែ​យើង​ក៏​មិន​បដិសេធ​ដែរ​ ។ អាជ្ញាធរ​ប៉ុនប៉ង​ប្រមូល​បំណែក​របស់​វា​ដើម្បី​ធ្វើការ​វិភាគ​ថែម​ទៀត ។

តាម​ការ​បញ្ជាក់​ចុង​ក្រោយ​ថា របស់​នោះ​តាមពិត​ត្រូវ​បា.ញ់​ទម្លាក់​ក៏​ព្រោះតែ​វា​រំលោ.ភ​បំពា.ន ចូល​ដែនអាកាស​របស់​រដ្ឋ​ម៉ុង​តា​ណា​ បន្ទាប់​មក​ដែនអាកាស​រដ្ឋ​មី​ជី​ហ្គេ​ន ហើយ​អា​មេ​រិ​កបាន​បិទ​ដែនអាកាស​រដ្ឋ​ទាំង​២​នោះ​ក្នុង​រយៈពេល​ខ្លី​មួយ ដោយសារ​ហេតុផល​ទាក់ទិន​នឹង​កិច្ច​ការពារជាតិ ។ អ្នក​ទទួលខុសត្រូវ​នៃ​រដ្ឋការ​អា​មេ​រិ​ក​និយាយ​ទៀត​ថា កងទ័ព​អា​មេ​រិ​ក​ប្រទះ​ឃើញ​របស់​ហោះ​មួយ មក​ពី​ម៉ុង​តា​ណា​នៅ​លើ​រដ្ឋ​វី​ស្កុន​ស៊ី​​ន​និង​រដ្ឋ​មី​ជី​ហ្គេ​ន ។ ការ​ហោះ​របស់​វា​និង​កម្ពស់នៃ​ការ​ហោះ​នាំ​ឲ្យ​មានការ​បារម្ភ​សម្រាប់​អាកាសចរណ៍​ស៊ី​វិល​ផង​ដែរ ។

នេះ​ជា​របស់​ហោះ​ទី​៤​ហើយ​ដែល​អា​មេ​រិ​ក​បា.ញ់​ទម្លាក់​អំឡុង​ពេល​តែ​ជាង​១​ស​ប្ដា​ហ៍ ។ ការហោះ​លុកលុយ​ចូល​ដែនអាកាស​អា​មេ​រិ​ក​ពីសំណាក់​របស់​ហោះ​មាន​ញឹកញាប់ តែ​រដ្ឋការអា​មេ​រិ​ក​អះអាង​ថា ពុំ​មាន​ភស្ដុ​តាង​ណាមួយ​ដែលថា​នោះ​ជា​សកម្មភាព​របស់​មនុស្ស​ក្រៅ​ភពឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ