ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​លើស​២១.០០០​នាក់ ក្នុងគ្រោះ​រញ្ជួយ​ដី​ខ្លាំង​នៅ​តួ​ក​គី​ និង​ស៊ី​រី​

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ តុល្យការ​នៃ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ​ នៅ​តួ​ក​គី​និង​ស៊ី​​រី មក​ដល់​ថ្ងៃ​

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ តុល្យការ​នៃ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ​ នៅ​តួ​ក​គី​និង​ស៊ី​​រី មក​ដល់​ថ្ងៃ​១០​កុម្ភៈ​ចំនួន​អ្នក​ស្លាប់​គិត​ត្រឹម​ម៉ោង​៣​រសៀល​ម៉ោង​នៅ​កម្ពុជា កើន​ដល់​លើស​ពី​២១.០០០​នាក់​។ អា​មេ​រិ​ក​ប្រកាស​ពី​ការ​ផ្ដល់​ជំនួយ​៨៥​លាន​ដុល្លារ សម្រាប់​ជួយ​ប្រទេស​ទាំង​២​នោះ​។ គួររំលឹកថា រញ្ជួយ​ដី​ខ្លាំង​នៅ​តួ​ក​គី​និង​ស៊ី​រី ចំនួន​អ្នក​ស្លា​.​ប់​ឡើង​ដល់​លើស​១៦.០០០​នាក់​ហើយ

មក​ដល់​ពេល​នេះ​ក្ដី​សង្ឃឹម​រុករក​ឃើញ អ្នក​នៅ​រស់រាន​មានជីវិត​កាន់តែ​ថយ​ចុះ ជិត ១០០​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​នោះ​។ ប៉ុន្តែ​រឿង​អស្ចារ្យ​មួយ​កើត​មាន​ដោយ​ក្មេង​ស្រី​ជំទង់​ម្នាក់​អាយុ​១៤​ឆ្នាំ ត្រូវ​បាន​កាយ​យក​ចេញ​នៅ​រស់រាន​មានជីវិត ក្រោយ​ជាប់​ក្រោម​គំនរ​បាក់បែក​អស់​ពេល​១០០​ម៉ោង​។ តាម​តុល្យការ​ផ្លូវការ​ថា ការ​រញ្ជួយ​ដី​កម្លាំង​៧,៨​រី​ស្ទ័​រ​នោះ គួ​ប​ជាមួយ​ការ​រញ្ជួយ​ បន្ទាប់បន្សំ​ដល់​១០០​លើក​ទៀត ក្នុង​នោះ​មានការ​រញ្ជួយ​មួយ​ដល់​ជាង​៧​រី​ស្ទ័​រ ចំនួន​អ្នក​ស្លា.ប់​នៅ​តួ​ក​គី​ឡើង​ដល់​១៧.៦៧៤​នាក់​និង​នៅ​ស៊ី​រី​ដល់​៣.៣៧៧​នាក់​។

ជំនួយ​សង្គ្រោះ​បន្ទាន់​អន្តរជាតិ​ចាប់ផ្ដើម​មក​ដល់​ជា​បន្តបន្ទាប់ ហើយ​ប្រទេស​ជា​ច្រើន​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មក​ដល់​។ ធនាគារពិភពលោក​ប្រកាស​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ ពី​ការ​ផ្ដល់​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​១,៧៨​ពាន់​លាន​ដុល្លារ ចំណែក​សហរដ្ឋអាមេរិក​គូសបញ្ជាក់​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​៨៥​លាន​ដុល្លារ​សម្រាប់​ជួយ​តួ​ក​គី​និង​ស៊ី​រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ