រញ្ជួយដីខ្លាំងនៅតួកគីនិងស៊ីរី ចំនួនអ្នកស្លា.ប់ឡើងដល់លើស១៦.០០០នាក់ហើយ
ប្រទេសតួកគី-ស៊ីរី ៖ ក្រោយការរញ្ជួយដីដ៏ខ្លាំងកម្លាំងដល់៧,៨រីស្ទ័រកាលពីព្រឹកថ្ងៃទី៦ កុម្ភៈ វា.យប្រហារ
ប្រទេសតួកគី-ស៊ីរី ៖ ក្រោយការរញ្ជួយដីដ៏ខ្លាំងកម្លាំងដល់៧,៨រីស្ទ័រកាលពីព្រឹកថ្ងៃទី៦ កុម្ភៈ វា.យប្រហារ
ប្រទេសតួកគី-ស៊ីរី ៖ ក្រោយការរញ្ជួយដីដ៏ខ្លាំងកម្លាំងដល់៧,៨រីស្ទ័រកាលពីព្រឹកថ្ងៃទី៦ កុម្ភៈ វា.យប្រហារក្នុងប្រទេសតួកគីនិងស៊ីរី វាសនាកាយរកឃើញអ្នកនៅរស់រានមានជីវិតពិតជាកាន់តែអស់ហើយ ។ គួររំលឹកថា ចំនួនអ្នកស្លា.ប់កើនដល់លើស៨ពាន់នាក់ហើយ ក្រោយគ្រោះរញ្ជួយដីខ្លាំងនៅតួកគីនិងស៊ីរី
ការរាប់ផ្លូវការជាបន្តបន្ទាប់នៃចំនួនជនរងគ្រោះដោយការរញ្ជួយដីនោះ មកទល់ពេលនេះអ្នកស្លា.ប់កើនដល់លើសពី១៦.០០០នាក់ នៅតួកគីនិងនៅស៊ីរី ជាមួយអ្នករបួសជិត៥០.០០០នាក់នៅតួកគី និង៥០០០នាក់នៅស៊ីរី ។ តួកគីរាយការណ៍ជាផ្លូវការពីចំនួនអ្នកស្លា.ប់ថាឡើងដល់យ៉ាងតិច១២.៨៧៣នាក់់ ។ នៅស៊ីរីចំនួនអ្នកស្លា.ប់កើនដល់យ៉ាងតិច៣១៦២នាក់។
ចំណុចកណ្ដាលនៃការរញ្ជួយដីនោះគឺនៅក្រុងតួកគី KAHRAMAMMARAS ជាទីក្រុងមួយ
មានប្រជាជនជាង១លាននាក់ ដែលរងការបំផ្លាញធ្ងន់ធ្ងរបំផុត និងគ្របដណ្ដប់ដោយព្រិល ។
ទីនោះមានការរិះគន់ពីការមិនឃើញជំនួយណាមួយឬក្រុមជួយសង្គ្រោះនៅឡើយ ។ មានការរិះគន់ និងការខឹងសម្បារចំពោះការច្រឡោះប្រហោងនៃការជួយសង្គ្រោះ ។ ប្រធានាធិបតីតួកគីលោករីស៊ីបតៃយីបអ័រដូហ្គាន ទទួលស្គាល់ពិភាពច្រឡោះប្រហោងនោះតែលោកថាគេមិនអាចរៀបចំខ្លួនបានគ្រប់គ្រាន់ឡើយសម្រាប់គ្រោះមហន្តរាយដ៏ធំសម្បើមនឹកស្មានមិនដល់បែបនេះ ។ ជំនួយអន្តរជាតិចាប់ផ្ដើមមកដល់កាលពីថ្ងៃទី៧កុម្ភៈ ៕
ចែករំលែកព័តមាននេះ