ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​លើស​៨​ពាន់​​នាក់​ហើយ ក្រោយគ្រោះ​រញ្ជួយ​ដី​ខ្លាំង​នៅ​តួ​ក​គី​និង​ស៊ីរី​

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ ក្រោម​ធាតុអាកាសដ៏​ត្រជាក់​ខ្លាំង ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​កាយ​រុករក​នា​យប់​ថ្ងៃ​

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ ក្រោម​ធាតុអាកាសដ៏​ត្រជាក់​ខ្លាំង ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​កាយ​រុករក​នា​យប់​ថ្ងៃ​ទី​៧ កុម្ភៈ ដើម្បី​តាម​រក​អ្នក​នៅ​រស់រាន​មានជីវិត​ និង​សាកស.ព​អ្នក​ស្លា.ប់ ក្រោយ​ការរញ្ជួយ​ដី​ដ៏​ខ្លាំង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៦ កុម្ភៈ នៅប្រទេស​តួ​ក​គី​និង​ស៊ី​រី ។ គួររំលឹកថា ចំនួន​អ្នក​ស្លា​.​ប់​កើន​ដល់​ជាង​៣.៦០០​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​តួ​ក​គី និង​ស៊ី​រី

តុល្យការ​ជន​រង​គ្រោះ​កើនឡើង​ច្រើន​មិន​ឈប់ ដែល​មក​ទល់​ពេល​នះ​ម៉ោង​២​រសៀល​ម៉ោង​នៅ​កម្ពុជា​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​លើស​៨០០០​នាក់ ហើយ​ក្នុង​ប្រទេស​ទាំង​២ ។

អង្គការ​សុខភាព​ពិភពលោក WHO ប៉ាន់​ប្រមាណ​ថា មនុស្ស​ដល់​ទៅ​២៣​លាន​នាក់​រង​ការ
ប៉ះ​ពាល់​ដោយ​ការ​រញ្ជួយ​ដី​កម្លាំង​ដល់​៧,៨​រី​ស្ទ័​រ​នោះ ។ មុន​នេះ WHO និយាយ​ថា ចំនួន​ជន​រង
គ្រោះ​អាច​មាន​ខ្ពស់​ជាង​តួលេខ​ដំបូង​ៗ​ដល់​៨​ដង ។

ជំនួយ​មនុស្សធម៌​អន្តរជាតិ​ចាប់ផ្ដើម​មក​ដល់​តួ​ក​គី ដែល​នៅ​ទីនោះ​មានការ​កាន់ទុក្ខ​ជាតិ​៧​ថ្ងៃ ។
សម្រាប់​ពេល​នេះ​ចំនួន​អ្នក​ស្លា.ប់​នៅ​តួ​ក​គី​ឡើងដល់​៥៨៩៤​នាក់ ។ នៅ​ស៊ី​រី​សម្រាប់​ពេល​នេះ​រាប់
ឃើញ​អ្នក​ស្លា.ប់​ជាង​២៤០០​នាក់ ។ សរុប​ចំនួន​អ្នកស្លា.ប់​ក្នុង​ប្រទេស​ទាំង​២ កើន​ដល់​លើស​៨០០០
នាក់​ហើយ ។ មនុស្ស​ច្រើន​រយ​នាក់​នៅ​ជាប់​ក្រោមគំនរ​បាក់បែក​នៅឡើយ ។ ធាតុអាកាស​អាក្រក់
ធ្លាក់​ភ្លៀង​និង​ធ្លាក់​ព្រិល​ត្រជាក់​ខ្លាំង​នាំ​ឲ្យ​មានការលំបាក​ថែម​ក្នុង​ការ​ជួ​យស​ង្ក្រោះ ។ វាសនា​របស់​បណ្ដា​អ្នក​នៅ​រួច​រស់រាន​មានជីវិត​ក៏​យ៉ាប់​យ៉ឺ​ន​ខ្លាំង ដោយ​រស់​ក្រោម​ដំបូល​តង់​ក្បែរ​គំនរ​បាក់បែក ។

នៅ​ស៊ី​រី​ តុល្យការ​នឹង​មានការ​កើន​ខ្ពស់​ខ្លាំង ព្រោះ​មនុស្ស​ច្រើន​រយ​នាក់​កំពុង​ជាប់​ក្រោម​គំនរ
បាក់បែក ។ នេះ​បើ​តាម​ពួក​ភ្នាក់ងារ​ការពារ​ស៊ី​វិលជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​តំបន់​ពួក​ឧទ្ទាម​កាន់កាប់​។

ក្នុង​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋាភិបាល ខេត្ត​អា​ឡែ​ប​តំណាង​ឲ្យ​ជាង​១​ភាគ​៤​នៃ​ចំនួន​អ្នក​ស្លាប់ ។ នេះ​បើ​តាម​បណ្ដា​សារព័ត៌មាន​ស៊ី​​រី ។ ទីក្រុង​នោះ​ដែល​រង​ការ​បំផ្លាញ​ខ្លាំង​រួចហើយដោយ​សង្គ្រាម​នោះ ពេល​នេះ​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​រ​ញ្ចួ​យ​ដី​នោះ ជាមួយ​អគារ​ជាង​៥០​ត្រូវ​បាក់​ហើយ​បណ្ដា​ទីតាំង​ប្រ​វ​តិ្តសាស្ត្រ​ក៏​រង​ការ​ការ​ខូចខាត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ