ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​ជាង​៣.៦០០​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏ខ្លាំង​នៅ​តួ​ក​គី​ និង​ស៊ី​រី

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ តាម​អង្គការ​សាធារណៈ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តួ​ក​គី​ថា នៅ​តួ​ក​គី​ចំនួន​

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ តាម​អង្គការ​សាធារណៈ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តួ​ក​គី​ថា នៅ​តួ​ក​គី​ចំនួន​បណ្ដោះអាសន្ន​នៃ​អ្នក​ស្លា.ប់​ ដោយសារ​ការ​រញ្ជួយ​ដី​កម្លាំង​ដល់​៧,៨​រី​ស្ទ័​រ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦​កុម្ភៈ មក​ដល់​យប់​ថ្ងៃ​ទី​៦​កុម្ភៈ​នោះ បាន​កើន​ដល់​២៣១៦​នាក់​។ ចំណែក​នៅ​ស៊ី​រី​ក្រសួងសុខាភិបាល​ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​លើក​ឡើង​ពី​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​ជិត​១៣០០​នាក់​។ គួររំលឹកថា រញ្ជួយ​ដី​ដ៏​ខ្លាំង​៧,៨​រី​ស្ទ័​រ វា​.​យ​ប្រហារ​តួ​ក​គី​ក្បែរ​ស៊ី​រី

ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​កាយ​គំនរ​បាក់បែក​នៃ​អគារ​ច្រើន​ពាន់ ដែល​បាក់​ក្រោយ​ការ​រញ្ជួយ​ដី​នោះ​។ អ្នក​ស្លា.ប់​និង​អ្នក​របួស​ដ៏​ច្រើន​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក​។ នៅ​តួ​ក​គី​កាលពី​យប់​ថ្ងៃ​ទី​៦​កុម្ភៈ​រាយការណ៍​ពី​មនុស្ស ៧៣៧០​នាក់​ទាញ​យក​ចេញពី​គំនរ​បាក់បែក​ ហើយ​នៅ​រស់រាន​មានជីវិត​។ ភ្លៀង​និង​ព្រិល​បាន​ធ្លាក់​ច្រើន​តាម​តំបន់​មួយ​ចំនួន ហើយ​ពេល​រាត្រីកាល​មក​ដល់ បណ្ដាល​ឲ្យ​សីតុណ្ហភាព​ធ្លាក់​កាន់តែ​ត្រជាក់​នាំ​ឲ្យ​មានការ​លំបាក​ថែម​ទៀត​ក្នុង​ការ​ជួយ​សង្គ្រោះ​។

នៅ​ស៊ី​រី​តាម​កន្លែង​នានា​ដូច​ជា​នៅ​ក្រុង​អា​ឡែ​ប ការ​ស្លា.ប់​ និង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​នោះ មាន​លក្ខណៈ​ដូច​ច្រើន​ឆ្នាំ​នៃ​សង្គ្រាម​។ នៅ​មហាសន្និបាត​ អ​.​ស​.​ប​ ក្រុង​ញូ​វ​យ៉​ក គេ​បាន​ធ្វើ​ពិធី​ស្មឹង​ស្មាធិ៍១​នាទី គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ឌ​ជន​រង​គ្រោះ​។ អ​គ្ក​លេខាធិការ​អ​.​ស​.​ប​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​អន្តរជាតិ​ក្នុង​ការ​ជួយ​សង្គ្រោះ​។ ចាប់ពី​អ៊ី​​ស្រា​អែ​ល​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ឈួ​ង​សមុទ្រ​ពែ​រ្ស៍ មាន​ទាំង​អ៊ី​រ៉​ង់ កា​ណា​ដា​ឬ​រុ​ស្ស៊ី​ ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​សន្យា​ផ្ដល់​ជំនួយ​ដល់​ជន​រង​គ្រោះ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន សន្យា​ជា​ពិសេស​ផ្ដល់​រាល់​ជំនួយ​ចាំបាច់​។ សហភាព​អឹ​រ៉ុ​ប​ក៏​ប​ញ្ចូ​ន​បណ្ដា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទៅ​ជួយ​ដែរ​។

ក្រោយ​ពី​តុល្យការ​ជន​រង​គ្រោះ​កើន​កាន់តែ​ខ្ពស់​នៅ​តួ​ក​គី​និង​ស៊ី​រី បន្ទាប់​ពី​ការ​រញ្ជួយ​ដី​៧,៨​រី​ស្ទ័​រ មានការ​ញ័រ​រញ្ជួយ​ដី​ខ្លាំង​ថ្មី​មួយទៀត ត្រង់​កន្លែង​មួយ​ចម្ងាយ​៤​គីឡូម៉ែត្រ​ពី​ទីក្រុង​EKINOZU​តួ​ក​គី ដែល​មាន​កម្លាំង​ដល់​៧,៥​រី​ស្ទ័​រ បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើរ​ខ្លាំង​បង្ក​ភាព​ចលាចល​ថ្មី​ទៀត​។ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ប្រកាស​ពី​ការ​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​៧​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ