ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ប៉ាប អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​បា.ញ់ប្រហារ​គ្នា​ជា​បន្ទាន់ តាម​ព្រំដែន​កម្ពុជា និង​ថៃ

2 នាទី មុន

បុរី​វ៉ា​ទី​កង់ ៖ សម្តេច ប៉ាប លី​អូ ទី​១៤ (Pope Leo XIV) កាលពី​ថ្ងៃ​ទី​១០…

បុរី​វ៉ា​ទី​កង់ ៖ សម្តេច ប៉ាប លី​អូ ទី​១៤ (Pope Leo XIV) កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ជា​បន្ទាន់​នូវ​អរិភាព​ឡើង​វិញ នៅ​តាម​ព្រំដែន​កម្ពុជា និង​ថៃ ដែល​មានការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​នេះ បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស រួម​ទាំង​ជន​ស៊ី​វិល និង​បង្ខំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​រត់គេច​ខ្លួន​ចេញពីផ្ទះ​សម្បែង​ពួក​គេ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​វ៉ា​ទី​កង់ (Vatican News) បាន​ចេញផ្សាយ​។

ថ្លែង​ទៅ​កាន់​ហ្វូង​អ្នក​ស្មោះស្ម័គ្រ​នៅ​ក្នុង​អង្គប្រជុំ​សាធារណៈ សម្តេច​ប៉ាប​បាន​សម្តែង​ការ​សោកសៅ​យ៉ាង​ខ្លាំង ចំពោះ​របាយការណ៍​អំពី​បញ្ហា​នៅ​អាស៊ី ដោយ​ទ្រង់មាន​ព្រះ​បន្ទូល​ថា «​ខ្ញុំ​មានការ​សោកសៅ​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​នៃ​ជម្លោះ​ឡើង​វិញ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា​។ មាន​អ្នក​ស្លាប់ និង​របួស រួម​ទាំង​ក្នុង​ចំណោម​ជន​ស៊ី​វិល​ផង​ដែរ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​។ ខ្ញុំ​សូម​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​របស់ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ប្រជាជន​ជាទី​ស្រឡាញ់​ទាំងនេះ​»​។

ថ្លែង​នៅ​ចុងបញ្ចប់​នៃ​អង្គប្រជុំ​នោះ សម្តេច ប៉ាប លី​អូ ទី​១៤ បាន​សោកស្តាយ​ចំពោះ​ការ​កើតឡើង​វិញ​នៃ​ភាព​តានតឹង​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ទ្រង់​ក៏​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ទាំង​ពីរ បញ្ឈប់​ការ​បាញ់ប្រហារ​ជា​បន្ទាន់ និង​បន្ត​ការ​សន្ទនា​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ