លោក ត្រាំ នឹងសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ នៅថ្ងៃនេះ ជាមួយជំនឿថា នឹងបញ្ឈប់ជម្លោះរវាងប្រទេសទាំងពីរ
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន Associated Press (AP) និង Reuters បានរាយការណ៍នៅថ្ងៃទី១១ ខែធ្នូ…
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន Associated Press (AP) និង Reuters បានរាយការណ៍នៅថ្ងៃទី១១ ខែធ្នូ…
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន Associated Press (AP) និង Reuters បានរាយការណ៍នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកកំពុងកំណត់ពេលហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបញ្ឈប់ជម្លោះកើតឡើងជាថ្មីរវាងប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ។

លោក ត្រាំ បាននិយាយនៅក្នុងការសន្ទនាជាមួយបណ្តាអ្នកយកព័ត៌មានថា «ខ្ញុំគិតថា ខ្ញុំអាចធ្វើឱ្យពួកគេបញ្ឈប់ការប្រយុទ្ធគ្នា។ តើមានអ្នកណាទៀតអាចធ្វើបែបនោះបាន?»។ លោកក៏បានរំលឹកឡើងវិញនូវការអះអាងរបស់លោកអំពីការដោះស្រាយសង្គ្រាមចំនួន ៨ នៅជុំវិញពិភពលោក រួមទាំងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ចាប់តាំងពីលោកត្រឡប់មកសេតវិមានវិញ។ លោកបានបន្តថា «សង្គ្រាមមួយផ្ទុះឡើងជាថ្មី ហើយខ្ញុំនឹងពន្លត់អណ្តាតភ្លើងនៃសង្គ្រាម។ ខ្ញុំបានបញ្ឈប់វា ប៉ុន្តែយើងនឹងបញ្ឈប់វាជាថ្មីម្ដងទៀត»។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ជុំវិញជម្លោះដែលបាននិងកំពុងកើតឡើងសាជាថ្មី នៅតាមព្រំដែនប្រទេសទាំងពីរ។ ប៉ុន្តែការសន្ទនាតាមទូរស័ព្ទនោះ មិនទាន់រកឃើញដំណោះស្រាយច្បាស់លាស់នៅឡើយទេ៕
ចែករំលែកព័តមាននេះ