ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ដ៏​ខ្លាំង​៧,៨​រី​ស្ទ័​រ​​ វា.យប្រហារ​តួក​គី​ក្បែរ​ស៊ី​រី

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ តាម​AFP​ថា ប្រទេស​តួ​ក​គី​ជួប​ប្រទះ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៦​កុម្ភៈ នូវ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​

ប្រទេស​តួ​ក​គី ៖ តាម​AFP​ថា ប្រទេស​តួ​ក​គី​ជួប​ប្រទះ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៦​កុម្ភៈ នូវ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ កម្លាំង​ដល់​៧,៨​រី​ស្ទ័​រ​ បណ្ដាល​ឲ្យ​បាក់​អគារ​ជា​ច្រើន​ក្នុង​ទីក្រុង​នានា​រហូត​ដល់​ស៊ី​រី​។

តាម​វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អាមេ​រិ​ក ​USGS ​ថា ការ​រញ្ជួយ​ដី​៧,៨​រី​ស្ទ័​រ​នោះ​កើត​មាននៅ​ជិត​ទីក្រុង​GAZIANTEP នា​វេលា​ម៉ោង​៤​និង​១៧​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក និង​ក្នុង​ជម្រៅ​ប្រមាណ​ជា​១៧,៩​គីឡូម៉ែត្រ​។ តុល្យការ​ដំបូង​រៀបរាប់​ពី​មនុស្ស​សា្ល​.ប់​៥៣​នាក់​នៅ​តួ​ក​គី​និង​យ៉ាងតិច​៥០​នាក់​នៅ​ស៊ី​រី​។ តែបើ​តាម​ទំហំ​នៃ​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​នោះ ចំនួន​ជន​រង​គ្រោះ​ពិតជា​មាន​ច្រើន​បំផុត​។

ការ​រញ្ជួយ​ដី​នោះ​ញ័រ​រង្គើរ​ដល់​ប្រទេស​ស៊ី​រី​លី​បង់​និង​ស៊ី​​ប​។ អាជ្ញាធរ​តួ​ក​គី​ទើប​លើក​ពី​តុល្យការ​បណ្ដោះ​អាសន្ន​ពី​ចំនួន​អ្នក​ស្លា.ប់​និង​របួស​។ អភិបាលខេត្ត​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៥​នាក់​ស្លា.ប់​នៅ​ខេត្ត​តួ​ក​គី​OSMANIYE ។ អភិបាលខេត្ត​SANLIURFA រៀបរាប់​ពី​មនុស្ស​ស្លា.ប់​១០​នាក់ ក្នុង​ខេត្ត​របស់​លោក​។ ចំណែក​មនុស្ស​យ៉ាងតិច​២៣​នាក់​ស្លា.ប់ និង​ជាង​៤២០​នាក់​រង​របួស ក្នុង​ខេត្ត​MALATYA​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងសុខាភិបាល​ស៊ី​​រី រាយការណ៍​ពី​មនុស្ស​ស្លា.ប់​យ៉ាងតិច​៤២​នាក់​និង​របួស​ជាង​២០០​នាក់ នៅ​ទីក្រុង​អា​ឡែ​ប​ជាទី​ក្រុង​ធំ​ទី​២​នៅ​ភាគ​ខាងជើង​ស៊ី​រី នៅ​ក្រុង​ហា​ម៉ា​ភាគ​កណ្ដាល​ប្រទេស​និង​នៅ​ក្រុង​ឡា​ត​តា​គី​យេ​ជាប់​ឆ្នេរសមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ​។ តុល្យការ​ជន​រង​គ្រោះ​នៅ​ស៊ី​រី​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។ ក្នុង​បណ្ដា​តំបន់​ស៊ី​រី​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ជិត​ព្រំដែន​ជាមួយ​តួ​ក​គី រាយការណ៍​ពី​មនុស្ស​ស្លា.ប់​យ៉ាងតិច​៨​នាក់ ដោយសារ​ការ​បាក់​អគារ​ជា​ច្រើន​។

តាម​បណ្ដាញ​សង្គម​វី​ដេ​អូ​នានា​ដែល​ចេញផ្សាយ​បង្ហាញ​ពី​បណ្ដា​អាគារ រង​ការ​បំផ្លាញ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន នា​ភាគ​អាគ្នេយ៍​ប្រទេស​តួ​ក​គី​។ ទូរទស្សន៍​NTV​តួ​ក​គី​ផ្សាយ​បណ្ដា​រូបភាព​នៃ​អគារ​រង​ការ​បំផ្លាញ​នៅ​ក្រុង​ADIYAMAN ក្រុង​DIYARBAKIR​និង​ក្រុង MALATYA ។ ចំណែក​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​រាយការណ៍​ពី​អាគារ​បាក់​នៅ​ជិត​ក្រុង​ឡា​ត​តាក់​គី​យេ​ជាប់​ឆ្នេរសមុទ្រ​ខាងលិច​ស៊ី​​រី ចំណែក​អគារ​នានា​រង​ការ​បាក់​មួយ​ផ្នែក​នៅ​ក្រុង​ហា​ម៉ា​ភាគ​កណ្ដាល​ស៊ី​រី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ