ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អគារ​វិមាន​ព្រឹទ្ធសភា​ថ្មី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អគារ​វិមាន​ព្រឹទ្ធសភា​ថ្មី នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អគារ​វិមាន​ព្រឹទ្ធសភា​ថ្មី នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៦ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ បាន​បង្ហោះ​សារ​នា​ថ្ងៃ​ទី​០៦ ខែមករា​នេះ ។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អគារ​ព្រឹទ្ធសភា​ថ្មី ដែល​បាន​បញ្ចុះ​បឋមសិលា​សាងសង់​កាលពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៤ ។

អគារ​ថ្មី​នេះ មាន​កម្ពស់​៤​ជាន់ ទំហំ​៧៩​ម៉ែត្រ​x៤៧​ម៉ែត្រ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ